ព័ត៌មានអន្តរជាតិ

ចិន បាញ់បង្ហោះផ្កាយរណប ជាច្រើនគ្រាប់ ដោយជោគជ័យ ចូលទៅកាន់គន្លងតារាវិថី

ប៉េកាំង៖ ប្រទេសចិន បានបញ្ជូនផ្កាយរណប ចំនួន៥គ្រាប់ ដោយជោគជ័យទៅកាន់គន្លង ដែលបានគ្រោងទុកពីវេទិកាមួយ នៅសមុទ្រចិនខាងកើត នៅម៉ោង ១១:៣០ ព្រឹកថ្ងៃសៅរ៍។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

ផ្កាយរណបស៊េរី Jilin-1 Gaofen ត្រូវបានបាញ់បង្ហោះដោយរ៉ុក្កែត Long March-11 ហើយបានចូលទៅក្នុងគន្លង ដែលបានគ្រោងទុកដោយជោគជ័យ។

ផ្កាយរណបទាំងនេះ នឹងផ្តល់សេវាទិន្នន័យ ការចាប់សញ្ញាពីចម្ងាយពាណិជ្ជកម្ម សម្រាប់វិស័យនានា រួមទាំងការស្ទង់មតិ ធនធានដីធ្លី ការធ្វើផែនការទីក្រុង និងការត្រួតពិនិត្យគ្រោះមហន្តរាយជាដើម។

គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះ បានកត់សម្គាល់ បេសកកម្មហោះហើរលើកទី៤១៨ នៃត្រកូលរ៉ុក្កែតស៊េរី Long March របស់ប្រទេសចិន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top