ថ្ងៃទី៥ខែឧសភា ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានធ្វើការប្រជុំ អំពីបញ្ហាអ៊ុយក្រែន ។ លោក ZhangJun តំណាងប្រទេសចិន ប្រចាំជា អចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានអំពាវនាវអោយសហគមន៍ អន្តរជាតិ បង្កើនកម្លាំងខិតខំប្រឹង ប្រែង ដើម្បីជំរុញ ការឈប់បាញ់គ្នា និងកាត់បន្ថយឥទ្ធិពលមនុស្សធម៌ ដែលបណ្តាលមកពីការ ប៉ះទង្គិច ដល់កម្រិតទាបបំផុត ហើយបានបញ្ជាក់ថា វិបត្តិអ៊ុយក្រែន បានទុកជាមេរៀនដ៏ជ្រាលជ្រៅ គួរអោយមានការ គិតពិចារណាឡើងវិញ ដោយម៉តចត់ ។
លោកZhangJu បានបញ្ជាក់ថា អង្គការណាតូ បានពង្វាតធំទៅខាងកើត ម្តងហើយម្តងទៀត ក្រោយពីសង្គ្រាមត្រជាក់ វាមិនត្រឹមតែមិនបានអោយអឺរ៉ុប មានសន្តិសុខប៉ុណ្ណោះទេ ថែមទាំងក៏សាបព្រួសគ្រាប់ពូជ នៃការប៉ះទង្គិចទៀតផង ។ អង្គការណាតូ បានអះអាថថា ខ្លួនជាអង្គការ ក្នុងលក្ខណៈការពារ តែបែរជាបង្ករសង្គ្រាម ចំពោះប្រទេសមានអធិបតេយ្យតាមទំនើងចិត្ត បណ្តាលអោយមានមនុស្សស្លាប់ និងរងរបួសជាច្រើន ព្រមទាំងកើតមាន គ្រោះមហន្តរាយ មនុស្សធម៌ផងដែរ ។
លោកZhangJuបានថ្លែងថា នៅថ្ងៃទី៧ខែឧសភាឆ្នាំ១៩៩៩ អង្គការណាតូ បានទម្លាក់គ្រាប់បែក លើស្ថានទូតចិន ប្រចាំសហព័ន្ធយូហ្គោស្លាវី បណ្តាលអោយអ្នកសារព័ត៌មានចិន ៣នាក់ស្លាប់ បុគ្គលិកការ ទូតចិន ជាង២០នាក់រងរបួស ។ ប្រជាជនចិន មិនអាចបំភ្លេចបាន នូវអំពើហឹង្សាដ៏ព្រៃផ្សៃនេះទេ ហើយក៏មិនអនុញ្ញាតអោយប្រវត្តិសាស្ត្របែបនេះ កើតឡើងម្តងទៀត ជាដាក់ខាតផងដែរ៕