វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ថា លោក វ្លាឌីមៀ ពូទីន ប្រធានាធិបសតីរុស្ស៊ី ជឿជាក់ថា លោកមិនអាច មានលទ្ធភាព ចាញ់ក្នុងប្រទេសអ៊ុយក្រែន ហើយកំពុង “ធ្លាក់ចុះទ្វេដង” លើសង្រ្គាម ប៉ុន្តែមិនបង្ហាញសញ្ញា នៃផែនការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ យុទ្ធសាស្ត្រ នោះទេ ។ នេះបើតាមនាយក CIA លោក Bill Burns បានលើកឡើងកាលពីថ្ងៃសៅរ៍ថាដូច្នេះ ។
លោក Burns បានលើកឡើងថា ទោះបីជាមានការបរាជ័យ នៃកងកម្លាំងរុស្ស៊ី ក្នុងការដណ្តើមយកទីក្រុង គៀវ និងការតស៊ូរបស់ពួកគេ ដើម្បីឆ្ពោះ ទៅតាមខ្សែបន្ទាត់ជួរមុខ ដ៏សំខាន់ៗ នៃសង្រ្គាមនៅក្នុងតំបន់ Donbas ភាគអាគ្នេយ៍ក៏ដោយ មេដឹកនាំរុស្ស៊ី មិនបានផ្លាស់ប្តូរទស្សនៈរបស់គាត់ដែលថា កងទ័ពរបស់គាត់ អាចកម្ចាត់អ៊ុយក្រែនបានទេ ។
ប្រធានចារកម្មអាមេរិក បានថ្លែងប្រាប់នៅក្នុងពេល សន្និសីទ Financial Times ថា ជំនឿរបស់លោក ពូទីន លើសមត្ថភាពយោធារុស្ស៊ី ក្នុងការកាត់បន្ថយការតស៊ូ របស់អ៊ុយក្រែន ប្រហែលជាមិនត្រូវបានរង្គោះរង្គើទេ បើទោះបីជាមានការបរាជ័យ ក្នុងសមរភូមិដ៏សំខាន់ក៏ដោយ ។
លោក Burns បានថ្លែងថា “ខ្ញុំគិតថា គាត់នៅតែយល់ថា គាត់មិនជឿថា គាត់អាចចាញ់នោះទេ” ។
លោកបានលើកឡើងថា លោក ពូទីន បាននឹងកំពុង “ចំអក” អស់ជាច្រើនឆ្នាំលើអ៊ុយក្រែន ដែលធ្លាប់ជាផ្នែកនៃសហភាពសូវៀត នៅក្នុង “ការរួមផ្សំគ្នាដ៏ឆេះឆួលនៃភាពសោកសៅ និងមហិច្ឆតា រួមទាំងអសន្តិសុខ” ។
លោក Burns បានលើកឡើងទៀតថា លោក ពូទីន មិនត្រូវបានរារាំង ដោយការតស៊ូនៅក្នុងសង្រ្គាមនោះទេ “ដោយសារតែគាត់បានភ្នាល់ច្រើន លើជម្រើសដែលគាត់បានធ្វើ ដើម្បីចាប់ផ្តើមការលុកលុយនេះ” ។
លោក Burns បានសង្កត់ធ្ងន់ថា “ខ្ញុំគិតថា គាត់ (លោក ពូទីន) ជឿជាក់នៅពេលនេះថា ការកើនឡើងទ្វេដងនៅតែអាចឱ្យគាត់មានប្រៀបច្រើន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា