ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ វិស័យអចនទ្រព្យ នៅក្នុងប្រទេសកម្ពុជា កំពុងតែបោះជំហាន និងរីកលូតលាស់ទៅមុខជាលំដាប់ ដែលជាសញ្ញាណ នៃកំណើនសេដ្ឋកិច្ច ស្របពេលដែរអ្នកវិនិយោគគិន ក្នុងស្រុកនិងក្រៅស្រុក កំពុងមានការកើនឡើង ក្នុងការិនិយោគ គួរឲ្យគត់សម្គាល់ ហើយបើក្រឡេកទៅមើល សំណង់លំនៅស្ថានទំនើប បែបស៊ីវីល័យ កំពុងមានហាងឆេងខ្ពស់ ឬអាចនិយាយបានថា ប្រជាជនកម្ពុជា មានជីវភាពកាន់តែធូរធារ ដែលធ្វើឲ្យពួកគាត់ អាចមានលទ្ធភាព ទិញលំនៅស្ថានជាលក្ខណៈ បុរី ដែរជាលំនៅស្ថាន បែបទំនើប មានផាសុខភាព សុវត្តិភាព ប្រកបទៅដោយភាពស៊ីវិល័យ។
ជាមួយគ្នានេះដែរ បុរី ប៊ុនលី ចំការដូង ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ប្រកាសការដាក់បង្ហាញ ស្តង់របស់ខ្លួន នៅថ្ងៃទី១៨-២០ ខែមករា ឆ្នាំ២០២០ នៅផ្សារអូឡាំពេជ្រ រាជធាន្នីភ្នំពេញ ជាការអបរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងថ្លែងអំណរគុណ ដល់ភ្ញៀវកិត្តយស ដែលបានគាំទ្រ តាំងពីការដ្ឋានបុកគ្រឹះ រហូតបានលក់អស់ ប្រមាណជាង ៣0%ហើយ ខណៈដែលចំនួនទាំងនេះ បានបង្ហាញពីភាពជឿជាក់និងទំនុកចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ បុរី ប៊ុនលី ក៏បានផ្តល់ជូនអាំងប៉ាវពិសេស ១០,០០០ដុល្លារអាមេរិកភ្លាមៗ រាល់ការកក់ផ្ទះអាជីវកម្ម (Town House-B) សម្រាប់តែ ១០ខ្នងដំបូងតែប៉ុណ្ណោះ។ រួសរាន់ឡើង ការផ្តល់ជូននេះ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃ៣១ ខែមករា តែណ្ណោះ។
គួរបញ្ចាក់ផងដែថា បុរី ប៊ុនលី គឺជាគម្រោងសំណង់លំនៅដ្ឋាន ទំនើបមួយ ដែលកំពុងសាងសង់ នៅលើផ្ទៃដី ៣ហិកតា នៅកណ្តាលរាជធានីភ្នំពេញ និងជាតំបន់ដែលប្រមូលផ្តុំ ទៅដោយអាជីវកម្ម សាលារៀន សហគ្រាស សំណង់លំនៅស្ថាន នឹងសំណង់ បុរី ធំៗជាច្រើន មិនត្រឹមតែប៉ុណ្ណោះ វាជាតំបន់ដែលមាន សរសៃឈាមសេដ្ឋកិច្ច គៀកនឹងផ្លូវធំ ២១៧ (ចំការដូង) ផ្លូវ៣៧១ ផ្លូវ សម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ដែលជាផ្លូវតភ្ជាប់ ពីរាជធាន្នីភ្នំពេញ ទៅតំបន់សេដ្ឋកិច្ច នៃខេត្តកំពត។ គម្រោង បុរី ប៊ុនលី បានផ្ដល់ជូនលោកអ្នក នូវទំនើបភាពនៃគេហដ្ឋាន មានភាពងាយស្រួល ប្រកបអាជីវកម្ម និងរស់នៅ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខ៖ 010/068/077 22 77 89៕
ហ្វេសប៊ុក: https://www.facebook.com/Boreybunly
អាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ។
https://goo.gl/maps/Svr1nbpK5BRBUUyh8