ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកា លើកបណ្តឹងសារទុក្ខ បុរសជាប់ចោទជនជាតិចិនម្នាក់ ដែលតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ការសម្លាប់ស្រ្តីជនជាតិចិនម្នាក់ ដែលត្រូវជាសង្សារ រួចខ្ចប់សាកសពនាង យកទៅបោះចោល នៅសង្កាត់ជ្រោយចង្វារ រួច រត់គេចខ្លួន។
អំពីឃាតកម្មនេះ បានកើត ផ្ទះសំណាក់ញូហ្វឺបារីស បន្ទប់លេខ ២០៦ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ ។
។
លោក គង់ ស្រ៊ីម ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃ តុលាការកំពូល បានអោយដឹងថា ជនជាប់ចោទ រូបនេះ មាន ឈ្មោះ Yang Yang ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជាជនជាតិចិន មុខរបរមុខចាប់ខ្លួន ធ្វើអោយការងារក្រុមឯកជនចិន នៅរាជធានីភ្នំពេញ ។
ចំណែកឯ ជនរងគ្រោះ មានឈ្មោះ មាវ ស៊ាវលីន (Miao Xi-aolin) ថ្ងៃខែឆ្នាំកំណើត២២ ខែមិថុនា ឆ្នាំ១៩៩២។
នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ ផ្តន្ទាទោស ជនជាប់
ដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ និង បង្គាប់ សងសំណងជម្ងឺចិត្ត ដល់ម្តាយជនរងគ្រោះ ចំនួន ៥ ម៉ឺនដុល្លារអាមេរិកទៅគ្រួសារជនរងគ្រោះ ពីបទ ” ឃាតកម្ម និង លាក់បំបាំងសាកសព ” តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ ។
ជនជាប់ចោទ ប្តឹងរឧទ្ទរណ៍ តែ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។
ជនជាប់ចោទ ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូលទៀត។
ជនជាប់ចោទឈ្មោះ Yang Yang ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវលេខ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ ៕
ដោយ: លីហ្សា