ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះ ទេសចរណ៍១គ្រឿង នៅបារាំង ស្លាប់មនុស្ស៥នាក់

ប៉ារីស ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ថា ទូរទស្សន៍បារាំង BFMTV បានរាយការណ៍ថា យន្តហោះទេសចរណ៍១គ្រឿង បានធ្លាក់កាលពីរសៀលថ្ងៃសៅរ៍ នៅជិតទីក្រុង Les Adrets ភាគអាគ្នេយ៍ នៃប្រទេសបារាំង ។

សាកសពមនុស្ស៥នាក់ ក្នុងនោះមានក្មេងម្នាក់ ត្រូវបានរកឃើញនៅកន្លែងធ្លាក់យន្តហោះ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស៤នាក់គឺជាគ្រួសារតែមួយ ។

យោងតាមទូរទស្សន៍ BFMTV សាក្សីដែលបានឃើញហេតុការណ៍ ធ្លាក់យន្តហោះនេះបានប្រាប់អាជ្ញាធរមូលដ្ឋាន ហើយអ្នកពន្លត់អគ្គីភ័យ ប្រហែល៦០នាក់ ត្រូវបានគេដាក់ពង្រាយទៅកាន់ ទីតាំងកើតហេតុដើម្បីពន្លត់ភ្លើង ។

យន្តហោះដែលជាកម្មសិទ្ធិ របស់ក្លឹប aero កំពុងធ្វើការហោះហើរលើកដំបូងរបស់ខ្លួន ។ ទូរទស្សន៍ BFMTV បានរាយការណ៍ថា យន្តហោះនេះបានហោះចេញ ពីព្រលានយន្តហោះ Versoud airdrome នៅជិតទីក្រុង Grenoble ។

នេះបើតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា ការស៊ើបអង្កេតមួយកំពុង ដំណើរការទៅលើករណីធ្លាក់យន្តហោះនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top