បរទេស៖ នៅដើមសប្តាហ៍ក្រោយ រដ្ឋបាលលោក Biden អាចប្រកាសពីការបង្កើននៃការផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន ដោយអាចអនុញ្ញាតឱ្យមានការចែកចាយគ្រាប់រ៉ុក្កែត MLRS និង HIMARS រយៈចម្ងាយឆ្ងាយជាច្រើនគ្រាប់ នេះបើតាម CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដោយដកស្រង់សម្តីមន្ត្រីជាច្រើន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធគ្រាប់រ៉ុក្កែត M270 Multiple Launch Rocket System (MLRS) និង M142 High Mobility Artillery Rocket System (HIMARS) គឺជាកំណែពីរនៃប្រព័ន្ធកាំភ្លើងធំដែលផលិតដោយសហរដ្ឋអាមេរិក ដែលភាគច្រើនអាចបាញ់ប្រភេទគ្រាប់រ៉ុក្កែតដូចគ្នា។
អាស្រ័យលើគ្រាប់ដែលបានប្រើ សព្វាវុធប្រភេទេះអាចបាញ់បានចម្ងាយរហូតដល់ 500 គីឡូម៉ែត្រ ទោះបីជាគ្រាប់ដែលមានតម្លៃសមរម្យជាងនេះ ផ្តល់នូវចម្ងាយបាញ់ដ៏មានប្រសិទ្ធភាពពី 32 ទៅ 70 គីឡូម៉ែត្រ។ ភាពខុសគ្នាចំបងគឺថា MLRS គឺជាប្រព័ន្ធតាមដានធ្ងន់ជាង ដែលផ្ទុកគ្រាប់រ៉ុក្កែតពីរដងដូច HIMARS ដែលបំពាក់ដោយកង់៕ប្រែសម្រួលៈ ណៃ តុលា