ព័ត៌មានអន្តរជាតិ

កិច្ចសហប្រតិបត្តិការរវាង ចិននិងបណ្តាប្រទេសកោះប៉ាស៊ីហ្វិក បង្ហាញពីអនាគតដ៏ភ្លឺស្វាង

ប៉េកាំង៖ ដែលកំពុងបំពេញទស្សនកិច្ច នៅទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ចិន-ប៉ាស៊ីហ្វិក លើកទីពីរថា កិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ពោរពេញទៅដោយភាពរឹងមាំ និងបង្ហាញពីអនាគត ដ៏ភ្លឺស្វាង។

លោក Wang Yi ដែលបានធ្វើជាសហម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ចិន-ប៉ាស៊ីហ្វិកលើកទី២ ជាមួយនាយករដ្ឋមន្ត្រីហ្វីជី និងរដ្ឋមន្ត្រីការបរទេស Josaia Voreqe Bainimarama នៅទីក្រុង Suva រដ្ឋធានី Fiji បានឲ្យដឹងថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតវេទិកាថ្មីចំនួន៦ នៃកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិកស្តីពី ការកាត់បន្ថយភាពក្រីក្រ ការប្រែប្រួលអាកាសធាតុ ការការពារគ្រោះមហន្តរាយ កសិកម្ម និងមជ្ឈមណ្ឌលបច្ចេកវិទ្យា Juncao ។

ប្រទេសចិន មានឆន្ទៈក្នុងការសហការជាមួយប្រទេសផ្សេងៗ ដើម្បីបន្ថែមស្ថិរភាព និងភាពប្រាកដប្រជាកាន់តែច្រើនដល់ ពិភពលោកបច្ចុប្បន្ន ដែលមានការផ្លាស់ប្តូរ និងភាពចលាចល និងដើម្បីបង្កើតការរួបរួម និងទំនុកចិត្តកាន់តែច្រើន សម្រាប់ពិភពលោក ដែលប្រឈមនឹងហានិភ័យ នៃការបែងចែក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top