បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា មនុស្សប្រមាណជាជាង១៥០០០នាក់ ដែលត្រូវបានអ៊ុយក្រែន កំណត់បានថា ជាឧក្រិដ្ឋជនសង្គ្រាមគិតចាប់តាំង តែពីជម្លោះ រវាងអ៊ុយក្រែន និងរុស្សី បានកើតឡើងហើយក្នុងនោះចន្លោះ ពី២០០ទៅ៣០០នាក់ ត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ ។
ព្រះរាជអជ្ញាតុលាការកំពូល អ៊ុយក្រែន លោកស្រី Iryna Venediktova បានថ្លែងថាជនសង្ស័យ ប្រមាណជា៦០០នាក់ ត្រូវបានកំណត់បានអត្តសញ្ញាណ ពិតប្រាកដនិងប្រមានជា៨០នាក់ ទើបចាប់ផ្តើមកាតទោស នៅក្នុងប្រទេសអ៊ុយក្រែន។
គួរឲ្យដឹងដែរថា ជនសង្ស័យនិងជនជាប់ចោទ ទាំងនោះមានរួមបញ្ចូល ទាំងមេដឹកនាំយោធា កំពូលអ្នកនយោបាយ ព្រមទាំងមន្ត្រីនិង ភ្នាក់ងាររបស់រដ្ឋាភិបាល ទីក្រុងមូស្គូជាច្រើននាក់ផ្សេងទៀតផងដែរ ខណៈដែលរុស្សី មកដល់ពេលនេះ នៅតែបានអះអាងថា ខ្លួនមិនបានចូលរួមពាក់ព័ន្ធទៅនឹង សកម្មភាព នៃបទឧក្រិដ្ឋកម្មសង្គ្រាមណាមួយឡើយ ៕
ប្រែសម្រួល៖ស៊ុនលី