អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ ចិន និងប្រទេសកោះប៉ាស៊ីហ្វិក ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ គឺជាការគាំពារយ៉ាងខ្លាំងចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៃអាស៊ីប៉ាស៊ីហ្វិក

“មិនថាស្ថានការណ៍អន្តរជាតិផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏ចិនគឺជាមិត្តភក្តិល្អនិងបងប្អូនល្អ ដែលរួមសុខ រួមទុក្ខនិងដៃគូល្អដែលរីកចម្រើនទៅ មុខជាមួយគ្នារបស់ប្រទេសកោះប៉ាស៊ីហ្វិកជានិច្ច ។” លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរចំពោះកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការ បរទេស រវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិក លើកទីពីរកាលពីថ្ងៃទី៣០ខែឧសភា ដោយកោតសរសើរថា កិច្ចសហប្រតិបត្តិការ រវាងចិន និងប្រទេសកោះប៉ាស៊ីហ្វិកទទួលបានសមិទ្ធផលដ៏ធំធេង បានក្លាយជាគំរូនៃ កិច្ចសហប្រតិបត្តិការ រវាងប្រទេសកំពុងអភិវឌ្ឍន៍និងជាគំរូក្នុងការផ្តល់ផល ប្រយោជន៍ដល់គ្នាទៅវិញទៅ មកនិងឈ្នះ-ឈ្នះ ។


ថ្ងៃដដែល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ដែលបើកធ្វើនៅប្រទេសហ្វីជីលើកនេះ បានឈានដល់គំនិតឯកភាព រួមដ៏សំខាន់ជាច្រើន ហើយក៏ជាសក្សីនៃកម្លាំងរស់ ដ៏រឹងមាំនៃទំនាក់ទំនងរវាងចិននិងប្រទេសពាក់ព័ន្ធផងដែរ ។

ភាគីចិនបានប្រកាសថា រីករាយបង្កើតជា “វេទិកាថ្មីចំនួន៦”សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសកោះ ប៉ាស៊ីហ្វិក ។ ឯកសារអំពីគោលជំហររបស់ចិនដែលគោរពគ្នាទៅវិញ ទៅមកនិងរួម គ្នាអភិវឌ្ឍន៍ ជាមួយប្រទេស កោះប៉ាស៊ីហ្វិក ដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ បានលើកឡើងពីទស្សនទានសហប្រតិបត្តិការមួយចំនួន ដើម្បីបំពេញបន្ថែមនូវកម្លាំងចលករ ថ្មីក្នុងកិច្ចសហប្រតិបត្តិការ រវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិក ។


ក្នុងរយៈពេលយូរណាស់មកហើយ ប្រទេសប៉ែកខាងលិចដូចជាសហរដ្ឋអាមេរិក ជាដើមបានខ្វះការគោរពជា មូលដ្ឋានចំពោះប្រទេសកោះប៉ាស៊ីហ្វិក ។ បន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ សហរដ្ឋអាមេរិក សឹងតែធ្លាប់ ចាត់ទុកតំបន់ប៉ាស៊ីហ្វិកខាងត្បូងជាកន្លែង ធ្វើបទពិសោធន៍នុយគ្លេអ៊ែរនិងកន្លែង ដាក់សំណល់នុយគ្លេអ៊ែរ ។

ប៉ុន្មានឆ្នាំកន្លងមកនេះ មតិសាធារណៈ នៃបស្ចិមប្រទេសបានមួលបង្កាច់កិច្ចសហប្រតិបត្តិការ រវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិក ពាក់ព័ន្ធជាញឹកញាប់ ដើម្បីធ្វើឱ្យតំបន់នេះ ស្ថិតនៅក្រោមស្រមោលខ្មៅ នៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ។


តើប្រទេសចិនបាននាំមកនូវអ្វីដល់ប្រទេសកោះប៉ាស៊ីហ្វិក?តាមស្ថិតិឱ្យដឹងថា ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកបានកើនឡើងពី១៥៣លានដុល្លារអាមេរិកដល់៥ពាន់៣រយលានដុល្លារអាមេរិក ដែលកើនឡើងជាង៣០ដងក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ។

ភាគីចិនក៏បានផ្តល់ជំនួយផ្នែកបច្ចេកទេសសេដ្ឋកិច្ចនិងវេជ្ជសាស្ត្រដោយមិនអមលក្ខខណ្ឌនយោបាយណាមួយដល់ប្រទេសកោះប៉ាស៊ីហ្វិកក្នុងរយៈពេលយូរណាស់មកហើយផងដែរ ។ ដូចប្រសាសន៍របស់លោក Henry Puna អគ្គលេខាធិការនៃ វេទិកាប្រទេសកោះប៉ាស៊ីហ្វិក ដែលបានលើកឡើងថា ប្រទេសចិនជាដៃគូសន្ទនា និង អភិវឌ្ឍន៍ដ៏សំខាន់ របស់ប្រទេសកោះប៉ាស៊ីហ្វិក ដែលបានរួមចំណែកមិនអាចខ្វះ បានក្នុងការ អភិវឌ្ឍនៃប្រទេសកោះ ក្នុងរយៈពេលយូរមកហើយ លោករំពឹងទុកអាចបង្កើនការតភ្ជាប់ ខាងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយភាគីចិននិងឆ្លៀតប្រើឱកាសអភិវឌ្ឍន៍របស់ចិនយ៉ាងពេញលេញ ។


ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស រវាងចិននិងប្រទេសកោះប៉ាស៊ីហ្វិកលើកនេះ ភាគីចិនបានប្រកាសថា នឹងបន្តបង្កើតជាវេទិកាសហប្រតិបត្តិការថ្មីចំនួន ៦ក្នុងវិស័យកាត់បន្ថយភាពក្រីក្រ បម្រែបម្រួលអាកាសធាតុ បង្ការគ្រោះមហន្តរាយនិងកសិកម្មជាដើម នេះគឺស៊ីសង្វាក់ខ្ពស់ជា មួយតម្រូវការអភិវឌ្ឍន៍របស់ ប្រទេសកោះប៉ាស៊ីហ្វិក ។


ខណៈពេលដែលប្រទេសអាមេរិកនិងអូស្ត្រាលីជាដើមទាញ “ក្រុមតូច”ដើម្បីបង្កការបដិបក្ខគ្នា នៅតំបន់ អាស៊ីប៉ាស៊ីហ្វិក ចិននិងប្រទេសកោះប៉ាស៊ីហ្វិក ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ គឺជាការគាំពារ ដ៏ខ្លាំងក្លាចំពោះសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៃតំបន់អាស៊ីប៉ាស៊ីហ្វិក វាបានបង្ហាញថាប្រទេសធំ និងតូចអាចគោរពរាប់អានគ្នា ប្រកបដោយសមភាព និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ៕


វិទ្យុមិត្តភាពកម្ពុជាចិន

To Top