ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន សង្ឃឹមអាចនឹងទទួល បាននាវាមុជទឹក ពីប្រទេសអាល្លឺម៉ង់

បរទេស៖ ប្រធានសភាអ៊ុយក្រែន លោក Ruslan Stefanchuk បានបង្ហាញឱ្យដឹងក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអាល្លឺម៉ង់ ចំពេលមានប្រតិបត្តិការយោធារុស្ស៊ី ដែលកំពុងបន្តនៅក្នុងប្រទេស របស់គាត់ថា រដ្ឋាភិបាលទីក្រុងប៊ែកឡាំង អាចផ្តល់នាវាមុជទឹក ឱ្យអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅមុនកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrecht នៅថ្ងៃសុក្រ ប្រមុខសភាអ៊ុយក្រែន លោក Ruslan Stefanchuk បាននិយាយថា “ការផ្គត់ផ្គង់ឧបករណ៍ទំនើបបំផុតដល់អ៊ុយក្រែន” និងការសម្រេចចិត្តយ៉ាងរហ័សលើបញ្ហានេះនឹងនាំមកនូវ “ជ័យជំនះរួម” លើរុស្ស៊ី កាន់តែខិតជិត។

លោក Stefanchuk បានសម្តែងក្តីសង្ឃឹមថា ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសប្រភេទ IRIS-T នឹងត្រូវបានបញ្ជូនភ្លាមៗទៅកាន់ប្រទេសអ៊ុយក្រែន។

ចំណែកលោកស្រី Lambrecht បាននិយាយថា ប្រទេសរបស់លោកស្រី (អាល្លឺម៉ង់) “នឹងបន្តធ្វើអ្វីគ្រប់យ៉ាងដើម្បីគាំទ្រអ៊ុយក្រែន មិនត្រឹមតែនៅពេលនេះប៉ុណ្ណោះទេ ប៉ុន្តែក៏នៅក្នុងរយៈពេលវែងផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top