បរទេស៖ សមភាគីរបស់គាត់ នៅក្នុងប្រទេសបេឡារុស្ស បាននិយាយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky មានហេតុផលដើម្បីបារម្ភខ្លាចយោធារបស់គាត់ ។ លោក Alexander Lukashenko ក៏បានអះអាងម្តងទៀតថា ប្រទេសប៉ូឡូញ កំពុងស្វែងរកការដណ្តើមយក ផ្នែកខ្លះនៃអ៊ុយក្រែន ដោយនិយាយថា យោធាអ៊ុយក្រែននឹង “ដក” នរណាម្នាក់ដើម្បីការពាររឿងនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lukashenko បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Minsk កាលពីថ្ងៃសុក្រថា “មានរួចទៅហើយនៅក្នុងអ៊ុយក្រែន យោងតាមព័ត៌មានរបស់ខ្ញុំ ការប្រឈមមុខគ្នា និងជម្លោះដ៏ធ្ងន់ធ្ងរកំពុងចាប់ផ្តើមរវាង ប្រធានាធិបតី Zelensky និងយោធាអ៊ុយក្រែន” ។ លោកបានបន្ថែមថា យោធាអ៊ុយក្រែនយល់ពីអ្វីដែលពាក់ព័ន្ធនឹងការប្រយុទ្ធជាមួយរុស្ស៊ី ហើយដឹងថាពួកគេនឹងមិនអាចបន្តធ្វើបានយូរទៀតទេ។
ដោយកត់សម្គាល់ថាប្រទេសរុស្ស៊ីបាន “ផ្លាស់ប្តូរយុទ្ធសាស្ត្រ” លោក Lukashenko បានចង្អុលបង្ហាញថា អ៊ុយក្រែនកំពុងអស់កងទ័ពដោយត្រូវពឹងផ្អែកលើកងជីវពលការពារទឹកដីដើម្បីបិទចន្លោះ។ ទន្ទឹមនឹងនេះ លោកបានបន្ថែមថា លោក Zelensky កំពុងធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសប៉ូឡូញ ដែលតាមគំនិតរបស់គាត់ចង់ “កាត់” ផ្នែកនៃភាគខាងលិចអ៊ុយក្រែន ដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន។ អ្នកជាតិនិយមអ៊ុយក្រែនក៏ដូចជាយោធាមិនពេញចិត្តនឹងទង្វើនេះ នោះទេ។ នេះបើតាមការលើកឡើងរបស់លោក Lukashenko៕
ប្រែសម្រួលៈ ណៃ តុលា