ព័ត៌មានអន្តរជាតិ

កាណាដា បង្កើនទិន្នផលប្រេង និងឧស្ម័នធម្មជាតិ ចំពេលមានទីផ្សារ មិនច្បាស់លាស់

អូតាវ៉ា ៖ ប្រទេសកាណាដា បានបង្កើនការផលិតប្រេងឆៅ និងឧស្ម័នធម្មជាតិ របស់ខ្លួននៅក្នុងខែមីនា ដើម្បីបំពេញតម្រូវការក្នុងស្រុក និងសកលលោក ចំពេលមានភាពមិនច្បាស់លាស់ នៃទីផ្សារដែលបណ្តាលមកពីជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី នេះបើយោងតាមស្ថិតិប្រទេសកាណាដា បានប្រកាសកាលពីថ្ងៃអង្គារ ។

ផលិតកម្មប្រេងឆៅ និងផលិតផលសមមូល បានកើនឡើង ២,៣ភាគរយដល់ ២៤,២លានម៉ែត្រ គូបក្នុងខែមីនា ដែលជាការកើនឡើង ជាលើកទីពីរប្រចាំខែជាប់គ្នា ពីមួយឆ្នាំទៅមួយឆ្នាំ ហើយការកើនឡើងជារួមត្រូវបានជំរុញ ដោយការទាញយកខ្សាច់ប្រេងកើនឡើង ១,៨ភាគរយក្នុងខែមីនាដល់ ១៥,៧លានម៉ែត្រគូបនេះ បើតាមទីភ្នាក់ងារស្ថិតិជាតិ ។

តម្លៃសម្រាប់ផលិតផលថាមពល បានបន្តនៅលើនិន្នាការកើនឡើងខ្លាំងនៅឆ្នាំ២០២២ ។ នៅក្នុងខែមីនា យោងតាមសន្ទស្សន៍តម្លៃវត្ថុធាតុដើម តម្លៃសម្រាប់ប្រេងឆៅ និងប៊ីតមីនបានកើនឡើង ២១ ភាគរយធៀបនឹងខែកុម្ភៈ ឆ្នាំ២០២២ និងខ្ពស់ជាង ៧៩,៨ ភាគរយបើធៀបនឹងខែមីនា ឆ្នាំ២០២១ ដោយសារ ទីភ្នាក់ងារនេះ បានឲ្យដឹងថា ជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្ម លើប្រទេសរុស្ស៊ីបានបង្ក ឱ្យមានការរំខានដ៏ធំ នៅក្នុងទីផ្សារថាមពល។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមទីភ្នាក់ងារនេះ ការនាំចេញប្រេងឆៅ និងផលិតផលសមមូលបានកើនឡើង ៥,៥ ភាគរយដល់ ១៩,១លានម៉ែត្រគូប ហើយការនាំចូលកើនឡើង ១៧,៥ភាគរយដល់ ៣,៧ លានម៉ែត្រគូបក្នុងខែមីនា ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top