ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួង​ ការបរទេសចិន ជួបជាមួយ នឹងរដ្ឋមន្ត្រីការបរទេស នៅក្នុងតំបន់ប្រទេស អាស៊ីកណ្តាល

បរទេស ៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi កាលពីថ្ងៃអង្គារបាន ចាប់ផ្តើមបំពេញ ទស្សនកិច្ច ទៅកាន់បណ្តាប្រទេសនៅតំបន់ អាស៊ីកណ្តាល ហើយនោះមាន ដូចជាប្រទេស Turkmenistan, Uzbekistanនិង Kyrgyzstan ផង នៅក្នុងជំនួបពិភាក្សា ស្តីអំពីទំនាក់ទំនិង China+Central Asia(C+C5) ដែលធ្វើឡើង នៅក្នុងប្រទេស Kazakhstan ។

លោក Wang បានលើកឡើងអំពីការប្តេជ្ញាចិត្ត របស់ចិន ក្នុងការបង្កើនទំនាក់ទំនង ជាមួយនឹងបណ្តាប្រទេស អាស៊ីកណ្តាលទាំងអស់ ជាពិសេសតាមរយៈវិស័យថាមពល ដែលជាផ្នែកយុទ្ធសាស្ត្រ ដ៏ចាំបាច់របស់ចិន ។ លោក Wang ក៏បានបញ្ជាក់ប្រាប់ទៅកាន់
រដ្ឋមន្ត្រីការបរទេស Turkmenistan លោក Rashid Meredov ផងដែរថាមិនថា មានបញ្ហាអ្វីកើតឡើងនោះទេ ចំពោះស្ថានភាពអន្តរជាតិប្រទេសចិន នៅតែមានការតាំងចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ ថាមពលរវាងប្រទេសទាំងពីរ និង ក៏ដូចជាក្នុងតំបន់ផងដែរ។

នៅក្នុងដំណើរទស្សនកិច្ច លើកនេះ លោករដ្ឋមន្ត្រី ការបរទេសចិន ក៏បានជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេស បណ្តោះអាសន្ន របស់ប្រទេស Uzbekistan លោក Vladimir Norov និងក៏ដូចជាលោករដ្ឋមន្ត្រី ក្រសួងការបរទេស Kyrgyzstan លោក Jeenbek Kulubaeov ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top