បរទេស៖ សមាជិកសភារបស់ប្រទេសក្រូអាតម្នាក់ ដែលមានឈ្មោះថា Mislav Kolakusic កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើគោលនយោបាយ ការពារជាតិព្រមទាំងការបរទេស របស់ប្លុកអឺរ៉ុបហើយថែមទាំង បានចោទប្រកាន់ថាអឺរ៉ុបទាំងមូល បែរជាបានប្តូររូបរាងក្លាយទៅជា អ្នកបម្រើដ៏ស្មោះស្ម័គ្រឲ្យ រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនទៅវិញ។
លោក Kolakusic ត្រូវបានគេស្គាល់ថា ជាអ្នកដែលតែងតែប្រើប្រាស់ ពាក្យរិះគន់ខ្លាំងៗទៅលើគោលនយោបាយ របស់លោកខាងលិចក្នុងការ អនុវត្តទណ្ឌកម្មប្រឆាំងរុស្សី និងក៏ដូចជា ការអនុវត្តគោលការច្បាប់រឹតបន្តឹង ដើម្បីទប់ស្កាត់ការវាយប្រហារ ដោយកូវីដផងដែរ។
ថ្លែងទៅកាន់សភារបស់អឺរ៉ុប កាលពីសប្តាហ៍មុនដែរលោក Kolakusic ក៏បានបញ្ជាក់ប្រាប់ទៅកាន់ សមាជិកសភាដទៃទៀតនៃ សភាអឺរ៉ុបដែរថា៖ គោលនយោបាយការបរទេស ព្រមទាំងគោលនយោបាយ ការពារជាតិនិងក៏ដូចជាគោលនយោបាយ ស្តីពីសន្តិសុខផងនៅពេលបច្ចុប្បន្ននេះ អាចយកមកធ្វើការពិពណ៍នាជាមួយ នឹងឃ្លាតែមួយប៉ុណ្ណោះថា គឺសហភាពអឺរ៉ុបបានក្លាយទៅជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិករួចបាត់ទៅហើយ ប៉ុន្តែគ្រាន់តែប្លុកនេះមិនអាចបោះឆ្នោត នៅអាមេរិកបានប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី