ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែរ នឹងចាប់ផ្តើមនៅក្រុងដូហា នៅថ្ងៃអង្គារនេះ

" "

តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសលោក Nasser Kanani បានឲ្យដឹងនៅយប់ថ្ងៃចន្ទថា ក្រុមចរចាអ៊ីរ៉ង់ នឹងចាកចេញទៅកាន់រដ្ឋធានីដូហា ប្រទេសកាតានៅថ្ងៃអង្គារ ដើម្បីពិភាក្សាដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់រស់ឡើងវិញ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការ។

លោក Kanani បន្ថែមថា អនុរដ្ឋមន្ត្រីការបរទេសលោក Ali Bagheri Kani នឹងនៅតែដឹកនាំក្រុមចរចាអ៊ីរ៉ង់ដដែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

" "

នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ ក្រសួងអ៊ីរ៉ង់បានឲ្យដឹងថា ការចរចានាពេលខាងមុខនឹងត្រូវធ្វើឡើង ដោយប្រយោលជាមួយសហរដ្ឋអាមេរិក និងសម្របសម្រួលដោយសហភាពអឺរ៉ុប។

" "

បេសកជនពិសេសអាមេរិកលោក Robert Malley សម្រាប់ប្រទេសអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងដូហា នៅថ្ងៃចន្ទ នេះបើយោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។

អ៊ីរ៉ង់ និងសហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃសៅរ៍ថា កិច្ចពិភាក្សាស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយ រួមនឹងត្រូវចាប់ផ្តើមឡើងវិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top