ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអាកាសរបស់រុស្ស៊ី បានបំផ្លាញទីតាំងដាក់ពង្រាយបណ្តោះអាសន្ន និងឃ្លាំងរំសេវនៅជិតទីក្រុង Artemovsk ក្នុងតំបន់ Donetsk ។
យោងតាមក្រសួងបានឱ្យដឹងថា បុគ្គលិកអ៊ុយក្រែនរហូតដល់ ៣៥០នាក់ និងរថពាសដែក ២០គ្រឿងត្រូវបានវាយប្រហារនៅទីតាំងនោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងបន្ថែមថា យោធាអ៊ុយក្រែន បានរងការខាតបង់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើទីតាំងប្រយុទ្ធ ដោយចំនួនអ្នកស្លាប់សរុបនៃកងពលតូចមេកានិចទី២៤ មានចំនួនប្រហែល ២៥០០ នាក់ ហើយកងពលតូចវាយប្រហារតាមអាកាសទី៧៩ របស់អ៊ុយក្រែនបាត់បង់បុគ្គលិកជាង ៨០ ភាគរយ។
គួរបញ្ជាក់ថា មិនមានព័ត៌មានណាមួយដែលអាចរកបានសម្រាប់ភាគីអ៊ុយក្រែនសម្រាប់ពេលនេះដើម្បីបញ្ជាក់អំពីការស្លាប់និងការខូចខាតនោះទេ៕ប្រែសម្រួល ឈូក បូរ៉ា