ព័ត៌មានអន្តរជាតិ

លោក បៃដិន ៖ អាមេរិកនឹងមិន អនុញ្ញាតឱ្យអ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរនោះទេ

យេរ៉ូសាឡឹម ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានសន្យាក្នុងអំឡុង ពេលកិច្ចប្រជុំជាមួយ សមភាគីអ៊ីស្រាអែល លោក Yair Lapid ថាសហរដ្ឋអាមេរិក នឹងមិនអនុញ្ញាត ឱ្យអ៊ីរ៉ង់ទទួលបានអាវុធនុយក្លេអ៊ែរនោះទេ ហើយនឹងធ្វើការជាមួយដៃគូ ផ្សេងទៀត ដើម្បីប្រឈមមុខ នឹងការគំរាមកំហែង ដែលបង្កឡើងដោយទីក្រុងតេអេរ៉ង់ ។

លោកបៃដិន ដែលកំពុងធ្វើដំណើរ ទៅកាន់តំបន់ជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែង កាលពីឆ្នាំមុន ហើយលោក Lapid ក៏បានជួបជាមួយមេដឹកនាំ មក ពី ប្រទេស អារ៉ាប់រួម និង ឥណ្ឌា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាង មជ្ឈិមបូព៌ា និង ឥណ្ឌូប៉ាស៊ីហ្វិក។

ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានរួមមួយជាមួយ Lapid លោក បៃដិន បានលើកឡើងថា ការធានាអ៊ីរ៉ង់ មិនដែលទទួលបានឃ្លាំងអាវុធនុយក្លេអ៊ែរ គឺជា “ផលប្រយោជន៍សន្តិសុខ ដ៏សំខាន់ សម្រាប់ទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក” បន្ថែមពីលើពិភពលោកទាំងមូល។

ការសន្យានេះត្រូវបានចែង នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលចុះហត្ថលេខា ដោយមេដឹកនាំទាំងពីរ បន្ទាប់ពីកិច្ចចរចា របស់មេដឹកនាំទាំងពីរ នៅទីក្រុងយេរ៉ូសាឡឹម។ សកម្មភាពនេះទំនងជាសំដៅដោះស្រាយ កង្វល់របស់រដ្ឋាភិបាលអ៊ីស្រាអែល លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលរដ្ឋបាលលោក បៃដិន សង្ឃឹមថានឹងរស់ឡើងវិញ។

នៅក្រោមកិច្ចព្រមព្រៀង បានវាយប្រហារជាមួយ មហាអំណាចចំនួន៦ គឺ អង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក – អ៊ីរ៉ង់បានយល់ព្រមទប់ស្កាត់ សកម្មភាពនុយក្លេអ៊ែរ របស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច។

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបោះបង់ចោលកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មឡើងវិញលើប្រទេសអ៊ីរ៉ង់ ហើយ ទីក្រុងតេអេរ៉ង់ បាននិងកំពុងបង្កើន ការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូមលើសពីកម្រិត ដែលអនុញ្ញាត នៅក្រោមកិច្ចព្រមព្រៀង ។

លោក បៃដិន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានដាក់ចេញសម្រាប់ការដឹកនាំរបស់អ៊ីរ៉ង់ នូវអ្វីដែលយើងមានឆន្ទៈក្នុងការទទួលយក ដើម្បីត្រលប់មកវិញនៅក្នុង JCPOA ដោយសំដៅលើកិច្ចព្រមព្រៀងនេះ ដែលត្រូវបានគេហៅថា ជាជាផ្លូវការផែនការ សកម្មភាពទូលំទូលាយរួម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top