ព័ត៌មានអន្តរជាតិ

Update៖ ប្រេសិតយូអិន ប្រចាំនៅលីប៊ី មានក្តីព្រួយបារម្ភខ្លាំង ជុំវិញការអាក់ខាត ក្នុងផលិតកម្មប្រេង និងជំរុញ​ឲ្យមានការអត់ធ្មត់

បរទេស៖ ប្រេសិតអង្គការ សហប្រជាជាតិ ប្រចាំនៅប្រទេសលីប៊ី បាននិយាយ​នៅថ្ងៃសៅរ៍សប្ដាហ៍នេះថា ខ្លួនមានក្តីព្រួយបារម្ភជាខ្លាំង ជុំវិញកិច្ចខិតខំប្រឹងប្រែង ធ្វើឲ្យអាក់ខានដល់ផលិតកម្មប្រេង នៅក្នុងប្រទេសនេះ ហើយបានជំរុញ ឲ្យគ្រប់ភាគីទាំងអស់ អនុវត្តនូវភាពអត់ធ្មត់។

យោងតាមសេចក្តីរាយការណ៍ ប្រេសិតអង្គការសហប្រជាជាតិ បាននិយាយយ៉ាងដូច្នេះថា “ទង្វើបែបនេះ នឹងមានផលវិបាក ដ៏អាក្រក់ជាដំបូង និងសំខាន់បំផុត ចំពោះប្រជាជនលីប៊ី ដែលរស់នៅពឹងផ្អែក លើលំហូរប្រេងសេរី សម្រាប់សុខុមាលភាពរបស់ពួកគេ”។

គួរបញ្ជាក់ថា ក្រុមហ៊ុនប្រេងជាតិ របស់ប្រទេសលីប៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ បានធ្វើការព្រមានប្រឆាំង ការគម្រាមបិទការនាំចេញប្រេង ដែលជាប្រភពចំណូល ដ៏ចម្បងរបស់ប្រទេស ដែលខ្ទេចខ្ទាំ ដោយសារសង្គ្រាមនេះ ក្នុងពេលពីរថ្ងៃមុនកិច្ចប្រជុំ នៅទីក្រុងប៊ែកឡាំង ក្នុងគោលបំណងចាប់ផ្តើម ដំណើរការសន្តិភាពឡើងវិញ៕ ប្រែសម្រួល៖​ប៉ាង កុង

To Top