ភ្នំពេញ ៖ ឆ្លៀតឱកាសនៅក្រៅកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស ទីម័រខាងកើត នារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។
មិនដឹងថា ជំនួបរវាងលោកស្រីប្រមុខការទូតទាំង២នេះ ផ្តោលើបញ្ហាអ្វីខ្លះនោះទេ ។ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)៕