ព័ត៌មានអន្តរជាតិ

ទូរទស្សន៍រដ្ឋរុស្ស៊ី៖ កូរ៉េខាងជើង នឹងបញ្ជូនទាហានស្ម័គ្រចិត្ត 100 000នាក់ ដល់វិមានក្រឹមឡាំង តតាំងជាមួយអ៊ុយក្រែន

បរទេស៖ ទូរទស្សន៍រដ្ឋរុស្ស៊ីបានអះអាងថា ប្រទេសកូរ៉េខាងជើង បានស្នើឱ្យបញ្ជូនទាហាន 100,000នាក់ ដើម្បីជំរុញការប៉ុនប៉ងឈ្លានពាន របស់រុស្ស៊ី នៅអ៊ុយក្រែន។

យោងតាមសារព័ត៌មាន New York Post ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្តល់ជំនួយផ្នែកយោធារបស់រដ្ឋប៉ារីយ៉ា មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនោះទេ ប៉ុន្តែវាត្រូវបានផ្សាយ ដោយអ្នកវិភាគការពារជាតិ រុស្ស៊ី Igor Korotchenko ។ លោក Korotchenko បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍រុស្ស៊ី Channel One ថា “មានរបាយការណ៍ថា អ្នកស្ម័គ្រចិត្តកូរ៉េខាងជើង 100,000 នាក់ត្រូវបានរៀបចំដើម្បីមកចូលរួមក្នុងជម្លោះ” ។

លោក Korotchenko ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្វីដែលគាត់ហៅថា “បទពិសោធន៍ដ៏សម្បូរបែប របស់កូរ៉េខាងជើង ជាមួយនឹងសង្គ្រាម នៃប្រតិបត្តិការបច្ចេកទេសប្រើកាំភ្លើងធំ” ដែលជាការកត់សម្គាល់ ដែលផ្តល់របាយការណ៍ អំពីភាពជោគជ័យនៃកាំភ្លើងធំ រយៈចម្ងាយឆ្ងាយ របស់អ៊ុយក្រែន ចាប់តាំងពីទទួលបាន ប្រព័ន្ធរ៉ុក្កែត HIMARS ដែលផលិតដោយសហរដ្ឋអាមេរិក ក្នុងខែមិថុនា។

លោកបន្ថែមថា បើកូរ៉េខាងជើង បង្ហាញបំណងចង់ បំពេញកាតព្វកិច្ចអន្តរជាតិ របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹង របបហ្វាស៊ីសនិយម អ៊ុយក្រែន យើងគួរតែអនុញ្ញាតឲ្យពួកគេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top