បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ហេតុការណ៍ឆាបឆេះសណ្ឋាគារ មួយកន្លែងនៅក្នុងប្រទេសកូឡំប៊ី នាទីក្រុង Barranquilla កាលពីយប់ថ្ងៃព្រហស្បតិ៍នោះ បានធ្វើឲ្យមនុស្សស្លាប់សរុប ២២នាក់។
អង្គភាពប្រយុទ្ធប្រឆាំងអគ្គិសភ័យ ទោះបីជាយ៉ាងណាក្តីបានបញ្ជាក់ថា ហេតុការណ៍ឆេះដែលចាប់ផ្តើម តាំងតែពីយប់ម៉ោង ១០នោះគឺមិនមែន ជាសកម្មភាពភេវរកម្មដូច ដែលមានការសង្ស័យនោះទេ ប៉ុន្តែជាករណីឆ្លងភ្លើងអគ្គិសនីប៉ុណ្ណោះ។
មន្ត្រីជាន់ខ្ពស់ប៉ូលីសរបស់ទីក្រុង Barranquilla បានបន្តដែរថាអគ្គិសភ័យបានត្រឡប់ មកស្ថិតនៅក្រោមការគ្រប់គ្រង
វិញនៅប៉ុន្មានម៉ោងបន្ទាប់ព្រលឹម ថ្ងៃសុក្រហើយបានបដិសេធមិនមែន ជាករណីភេវរកម្មឡើយពីព្រោះថា នៅពេលកើតហេតុក៏មានមន្ត្រី ប៉ូលីសនៅប្រចាំការ នៅសណ្ឋាគារផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី