ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យ៖ ចិន នឹងចាត់វិធានការ ម៉ឺងម៉ាត់ ដើម្បីការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

" "

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក គោរពយ៉ាងម៉ឺងម៉ាត់នូវ គោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍ រួមចិន-អាមេរិកទាំង៣ និងដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងត្រឹមត្រូវ ដោយលើកឡើងថា ប្រទេសចិន នឹងចាត់វិធានការប្រកបដោយភាពម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពដើម្បីការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។

អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានជាទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងសំណួរ ស្តីពីដំណើរទស្សនកិច្ចរបស់ សមាជិកសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយ សមាជិកព្រឹទ្ធសភាលោក Ed Markey ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន។

" "

លោក Wang បានលើកឡើងថា ព្រឹទ្ធសមាជិកអាមេរិកលោក Markey និងគណៈប្រតិភូរបស់លោក បានទទូចឱ្យធ្វើទស្សនកិច្ច នៅតំបន់តៃវ៉ាន់របស់ប្រទេសចិន ដោយមិនយកចិត្តទុកដាក់ ចំពោះតំណាងដ៏ឧឡារិក និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ របស់ប្រទេសចិន ហើយនេះគឺជាការរំលោភយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមចិន-អាមេរិកទាំង៣ និង រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយបានបញ្ជូនសញ្ញា ខុសធ្ងន់ធ្ងរដល់កងកម្លាំងផ្តាច់ខ្លួន “ឯករាជ្យតៃវ៉ាន់” ។

" "

គោលការណ៍ចិនតែមួយ គឺជាការឯកភាពគ្នា នៅក្នុងសហគមន៍អន្តរជាតិ និងជាបទដ្ឋានជាមូលដ្ឋាន សម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។ វាក៏ជាមូលដ្ឋាននយោបាយ សម្រាប់ការបង្កើតទំនាក់ទំនងការទូតរវាងចិន និងសហរដ្ឋអាមេរិក និងសម្រាប់ការអភិវឌ្ឍ ទំនាក់ទំនងទ្វេភាគីផងដែរ។ លោក Wang បានលើកឡើងថា ការបង្រួបបង្រួមនៃប្រទេសចិន គឺជានិន្នាការប្រវត្តិសាស្ត្រ ដែលមិនអាចបញ្ឈប់បាន និងឆន្ទៈរួមដ៏ធំធេងរបស់ប្រជាជនចិន។

ចិនជំរុញឱ្យភាគីអាមេរិក គោរពគោលការណ៍ចិនតែមួយ និង សេចក្តីថ្លែងការណ៍រួមចិន – អាមេរិក ទាំង៣ ដោះស្រាយបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ដោយប្រយ័ត្នប្រយែង និងត្រឹមត្រូវ និងបញ្ឈប់ការញុះញង់ បំភ្លៃ និងបំភ្លៃគោលការណ៍ចិនតែមួយ ដើម្បីចៀសវាងការបង្កការ ខូចខាតបន្ថែមទៀតដល់ចិន-អាមេរិក។

លោកបានបន្ថែមថា “ការភ្ជាប់ខ្លួនជាមួយពួកបំបែកខ្លួននៅតៃវ៉ាន់ និងការព្យាយាមប្រជែងគោលការណ៍ចិនតែមួយ គឺជាការវិនិច្ឆ័យខុស ហើយនឹងធ្វើឱ្យអ្នកនយោបាយអាមេរិក មួយចំនួនតូចទាំងនេះកាន់តែខុសថែមទៀត” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top