ព័ត៌មានអន្តរជាតិ

Update៖ អគ្គលេខាធិការ UN ហៅការប្រារព្ធខួប៦ខែ គឺជាការចាប់ផ្តើមសង្គ្រាមរបស់រុស្ស៊ី មកលើអ៊ុយក្រែន

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃពុធលោក Antonio Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានហៅខួប៦ខែ នៃការចាប់ផ្តើមសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែនថា ជា “ព្រឹត្តិការណ៍ដ៏សោកសៅ និងសោកនាដកម្ម” ។

លោក Guterres បានធ្វើការអត្ថាធិប្បាយ ក្នុងកិច្ចប្រជុំពិសេសមួយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក ដើម្បីប្រារព្ធខួប នៃការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសជិតខាងរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានពណ៌នាជម្លោះរយៈពេល៦ខែថា ជាការបំផ្លិចបំផ្លាញ ។

លោក Guterres បានថ្លែងដោយសំដៅទៅលើផលប៉ះពាល់ របស់សង្គ្រាមលើតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈថា “ផលវិបាកនៃសង្គ្រាមដែលគ្មានន័យនេះកំពុងត្រូវបាន ទទួលអារម្មណ៍ឆ្ងាយពីប្រទេសអ៊ុយក្រែន” ។

អគ្គលេខាធិការបានព្រមានថា “ប្រសិនបើយើងមិនរក្សាស្ថិរភាពទីផ្សារជី នៅឆ្នាំ២០២២ វានឹងមិនមានអាហារគ្រប់គ្រាន់ នៅឆ្នាំ២០២៣” ។

លោក Guterres បានថ្លែងថា គាត់នៅតែមាន “ការព្រួយបារម្ភយ៉ាងខ្លាំង” អំពីសកម្មភាពយោធានៅជុំវិញ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន ដែលជារោងចក្រថាមពលបរមាណូ ដ៏ធំបំផុតរបស់អឺរ៉ុប ។

លោកបានថ្លែងថា “ភ្លើងសញ្ញាព្រមានកំពុងឆេះ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top