ព័ត៌មានអន្តរជាតិ

តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិថ្លែងថា មិនអនុញ្ញាតឱ្យពិភពលោក រំកិលទៅរក “សង្គ្រាមត្រជាក់ថ្មី” ជាដាច់ខាត

លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ បានលើកឡើងក្នុងសន្និសីទបើកចំហ ស្តីពីបញ្ហាអ៊ុយក្រែននៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ ខែសីហាថា មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក “សង្គ្រាមត្រជាក់ថ្មី” ជាដាច់ខាត ។

លោក Zhang Jun បានថ្លែងថា វិបត្តិអ៊ុយក្រែននិងស្ថានការណ៍តានតឹង មួយចំនួនដែលកើតឡើងលើផ្ទៃអន្តរជាតិ នៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ក្នុងយុគសម័យដែលត្រូវការ សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈមនេះ ចាំបាច់ត្រូវប្រុងប្រយ័ត្នចំពោះ ការប៉ុនប៉ងបង្កហេតុ ឬមានចេតនាបង្កើនការបំបែកបំបាក់ និងបដិបក្ខគ្នាណាមួយ ហើយត្រូវការពារស្ថិរភាព យុទ្ធសាស្ត្រសកលឱ្យបានល្អ មិនអនុញ្ញាតឱ្យពិភពលោករំកិលទៅរក “សង្គ្រាមត្រជាក់ថ្មី”ជាដាច់ខាត ។

លោក Zhang Jun បានថ្លែងទៀតថា បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ អង្គការណាតូបានវាតទី ទៅខាងកើតឥតឈប់ឈរ ដែលមិនត្រឹមតែមិនបាននាំមកនូវ សន្តិសុខជូនអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏បានបន្សល់ទុក គ្រាប់ពូជនៃជម្លោះទៀតផង ។ មនុស្សជាតិជាសហគមន៍រួមសន្តិសុខ ដែលមិនអាចបំបែកពីគ្នាបាន ការសម្រេចបាននូវសន្តិសុខរួម គឺសមស្របនឹងផលប្រយោជន៍រួម របស់ប្រទេសនានាបំផុត ។

សហរដ្ឋអាមេរិក និងអង្គការណាតូគួរតែពិនិត្យ ពីតួនាទីរបស់ខ្លួនឡើងវិញ ហើយផ្តោតទៅលើកិច្ចការ ដែលមានអំណោយផលដល់ការជំរុញ សន្តិភាពដ៏ពិតប្រាកដ តែមិនមែនធ្វើរឿងចាក់សាំង លើភ្លើងនោះទេ ៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top