ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា បានវាយបកកាន់កាប់ តំបន់មួយភាគពីរុស្ស៊ីមកវិញ

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ ប្រទេសអ៊ុយក្រែន បានធ្វើការះអាងថា បានធ្វើការវាយបកត្រឡប់ចូលទៅ ដល់តំបន់កាប់កាប់ដោយរុស្សីវិញ នៅតំបន់ជួរមុខ ឬត្រូវបានស្គាល់ថាជាតំបន់ Kherson
ប៉ុន្តែរុស្សីបានបដិសេធ ចំពោះការអះអាងនេះផងដែរ។

របាយការណ៍ពីខាងអ៊ុយក្រែន បានបញ្ជាក់ថា ផែនការក្នុងការវាយដណ្តើម កាន់កាប់ទឹកដីមួយចំនួននៅភាគខាងត្បូង ពីរុស្សីមកវិញពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែននោះ គឺបានទទួលជោគជ័យមួយផ្នែកហើយ ពោលគឺបន្ទាប់ពីអ៊ុយក្រែន បានវាយប្រហារកាត់ ផ្តាច់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយរបស់រុស្សី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ទោះបីជាយ៉ាងណាក្តីភាគីខាងរុស្សីវិញ បែរជាបានបដិសេធទៅលើការ អះអាងរបស់អ៊ុយក្រែន ដោយបានបញ្ជាក់ថា អ៊ុយក្រែនបានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរមួយ ចំពោះការប៉ុនប៉ងនាពេលកន្លងមក។

គួរឲ្យដឹងដែរថា ចាប់តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈ មករុស្សីបានធ្វើការកាន់កាប់ទឹកដីមួយភាគធំ នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ជាពិសេសតំបន់ Kherson នេះតែម្តង ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top