បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin បានទទួលស្គាល់ ចំពោះក្តីបារម្ភរបស់ចិន ជុំវិញបញ្ហានៅអ៊ុយក្រែននៅក្នុងជំនួប ដោយផ្ទាល់រវាងគ្នា ជាលើកដំបូងជាមួយ នឹងលោកប្រធានាធិបតីចិន Xi Jinping ។
ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងប្រទេសឧបេគីស្ថាន លោក Putin ក៏បានធ្វើការអរគុណ ចំពោះប្រទេសចិនផងដែរ ចំពោះជំហរបស់ពួកគេ តាមបែបតុល្យភាពមិនលំអៀង ខាងណាហើយបញ្ជាក់ថា អាមេរិកដែលប៉ុនប៉ង ក្នុងការបង្កើត ប៉ូលតែមួយ សម្រាប់គ្រប់គ្រង ពិភពលោកនោះគឺ នឹងទទួលរងបរាជ័យជាមិនខាន ។
ជាការឆ្លើយតប លោកប្រធានាធិបតីចិន Xi បានបញ្ជាក់ហើយថា រដ្ឋាភិបាលប៉េកាំង មានការប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយនឹងរុស្សីបន្ថែមទៀត ក្នុងនាមជាប្រទេសមហាអំណាច និងតួនាទីនិងទំនួលខុសត្រូវ ចំពោះសន្តិសុខនិង ស្ថេរភាពរបស់ពិភពលោក។
គួរឲ្យដឹងដែរថា ចិនមិនត្រឹមតែមិនធ្វើការដាក់ទណ្ឌកម្ម និងថ្កោលទោស ទៅលើប្រទេសរុស្សីនោះទេ មួយរយៈចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងប្រទេស ត្រូវបានគេមើលឃើញថា មានចំនួនកាន់តែច្រើនឡើង ទាំងទំនាក់ទំនងការទូតក្តី ៕
ប្រែសម្រួល៖ស៊ុនលី