ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការអំពាវនាវ ដល់អ្នកដែលលក់ម៉ាស់ (mask) ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមទប់ស្កាត់ការចម្លងវីរុសកូរ៉ូណាថ្មី (2019-nCoV) ដោយកុំតម្លើងថ្លៃ ម៉ាស់ ទុកលទ្ធភាពឲ្យបងប្អូនប្រជាពលរដ្ឋ មានតម្រូវការប្រើម៉ាស់ អាចទិញប្រើបានផង ដើម្បីជាកិច្ចចូលរួម ការពារសុខភាពផ្ទាល់ខ្លួន លើការចម្លងជំងឺនេះ និងជាបុណ្យកុសលសម្រាប់ លោកអ្នកជាអ្នកលក់ម៉ាស់នេះផងដែរ ។
យោងតាមបណ្ដាញសង្គម ហ្វេសប៊ុករបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ មករានេះ បានបញ្ជាក់ថា «ទន្ទឹមនឹងនោះ សូមបងប្អូនប្រជាពលរដ្ឋយល់ដឹងថា ប្រសិនបើមិនមានម៉ាស់ទេនោះ ក៏អាចប្រើកន្សែង ឫក្រដាសជូតមាត់ សម្រាប់ទប់មាត់នៅ ពេលក្អកកណ្តាស់បាន ហើយត្រូវលាងដៃភ្លាមក្រោយ ពេលក្អកកណ្តាស់ជាមួយសាប៊ូ និងទឹកស្អាត»។
ខាងក្រោមនេះ ជាសារអប់រំសុខភាព សម្រាប់កិច្ចការពារ សុខភាពលោកអ្នកពីការចម្លងជំងឺ រលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCoV) នេះ ៖