តើអ្នកស្ថិតនៅលើចំណុចបោះបង់នូវអ្វីដែលអ្នកកំពុងធ្វើដោយលំបាកដើម្បីវាឬ? ជីវិតពោរពេញទៅដោយភាពស្រស់ស្អាត បើយើងអាចបកស្រាយនិយមន័យរបស់វាបាន។ រឿងដ៏មានតម្លៃមួយនិយាយអំពី «ការ៉ុត ស៊ុត និងគ្រាប់កាហ្វេ» ដែលខ្ញុំបានអានកាលពីមួយទសវត្សរ៍មុន នៅតែមានចំណុចដ៏មានអត្ថន័យៗលើផ្នែកផ្លូវចិត្ត។ រឿងនេះមានតម្លៃសម្រាប់ខ្ញុំក្នុងការចែករំលែក ដោយសារវាជារឿងមួយដែលនិយាយអំពីរបៀបដែលអ្នករាល់គ្នាដោះស្រាយទុក្ខលំបាកផ្សេងៗ។ រឿងនេះប្រហែលជាវែងបន្តិច ប៉ុន្តែខ្ញុំប្រាកដថា រឿងនេះនឹងសម្រួចការគិតរបស់អ្នកឲ្យបានមុតស្រួចបំផុត ដើម្បីដោះស្រាយបញ្ហានានា។
«ស្ត្រីវ័យក្មេងម្នាក់បានទៅរកជីដូនរបស់នាង ហើយប្រាប់គាត់អំពីជីវិត និងទុក្ខលំបាកដែលនាងមាន។ នាងមិនដឹងថា នាងត្រូវធ្វើបែបណាទេ ហើយមានគំនិតចង់បោះបង់ចោលអ្វីដែលនាងខំសាងពីមុនមក។ នាងមានភាពហត់នឿយនឹងការតស៊ូពុះពាររបស់នាង។ ជីដូនរបស់នាងបាននាំនាងទៅផ្ទះបាយ ហើយពេលកំពុងពន្យល់ ជីដូនបានដាក់របស់បីមុខគឺ «ការ៉ុត ស៊ុត និងគ្រាប់កាហ្វេ» ទៅក្នុងឆ្នាំងទឹកពុះ។
មួយសន្ទុះក្រោយមក យាយរបស់គាត់បានបិទភ្លើងចង្ក្រាន ហើយយករបស់ទាំងបីដាក់ចូលក្នុងចាន។ ជីដូនរបស់នាងបាននាំនាងទៅជិត ហើយសួរទៅកាន់ចៅស្រីឱ្យសង្កេតមើមការ៉ុត។ ចៅស្រីបានធ្វើតាម ហើយកត់សម្គាល់ថាមើមការ៉ុតមានសភាពទន់ហើយ។ បន្ទាប់មក ជីដូនក៏បានប្រាប់ចៅស្រីឱ្យយកពងទាមកបំបែក។ បន្ទាប់ពីដកសម្បកចេញ នាងបានសង្កេតឃើញស៊ុតបានឆ្អិនទៅហើយ។ ទីបំផុត ជីដូនក៏បានប្រាប់ចៅស្រីឱ្យសង្កេតគ្រាប់កាហ្វេ។ ចៅស្រីញញឹមពេលភ្លក់ ក្លិនឈ្ងុយឆ្ងាញ់របស់កាហ្វេ ចៅស្រីក៏សួរថា «តើលោកយាយចង់បង្ហាញចៅពីអ្វី?»
លោកយាយរបស់គាត់បានពន្យល់បន្តិចម្តងៗថា របស់នីមួយៗទាំងនេះត្រូវបានដាក់ចូលក្នុងស្ថានភាពលំបាកដូចគ្នា នោះគឺទឹកពុះ។ ប៉ុន្តែ របស់នីមួយៗមានប្រតិកម្មខុសៗគ្នា។
មើមការ៉ុត មុនដាក់ចូលក្នុងទឹកក្តៅខ្លាំង វាមានសភាពរឹង។ បន្ទាប់ពីត្រូវបានដាក់ចូលក្នុងទឹកពុះ ផ្លែការ៉ុតក្លាយជាទន់ជ្រាយនិងលែងរឹង។ ផ្លែការ៉ុតហាក់ដូចជារឹងមាំ ប៉ុន្តែឆ្លងកាត់កម្តៅ និងស្ថានភាពពិបាកជាច្រើនដង វាបានបាត់បង់កម្លាំងពិតរបស់វា។
ស៊ុតគឺជារបស់ផុយស្រួយ។ សម្បកខាងក្រៅស្តើងរបស់វាបានការពារផ្នែកខាងក្នុងរាវរបស់វា ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ទឹកពុះ ស៊ុតខាងក្នុងរបស់វាកាន់តែរឹង។ ប្រសិនបើចៅប្រដូចខ្លួនឯងជាស៊ុត ស៊ុតចាប់ផ្ដើមប្រែប្រួលដោយកម្ដៅ។ ចៅមានស្មារតីរឹងមាំ ប៉ុន្តែបន្ទាប់ពីបរាជ័យ ការបែកបាក់ ការលំបាកផ្នែកហិរញ្ញវត្ថុ ឬការប្រឹងព្យាយាមមួយចំនួនទៀត អ្នកក្លាយជាមនុស្សម្នាក់តឹងរ៉ឹង និងរឹងមាំ។ អ្នកមើលទៅប្រហែលនៅដដែល ប៉ុន្តែនៅខាងក្នុង អ្នកក្លាយទៅជាមនុស្សមិនរីករាយនូវអ្វីដែលកើតទ្បើងពីអតីតកាល ហើយជាមនុស្សរឹងមាំ និងមានការប្តេជ្ញាខ្ពស់។
ចំណែកគ្រាប់កាហ្វេមានលក្ខណៈពិសេស។ បន្ទាប់ពីគ្រាប់កាហ្វេនៅក្នុងទឹកពុះ គ្រាប់កាហ្វេបានផ្លាស់ប្តូរទឹកនៅក្នុងនោះ។ នៅពេលដែលទឹកឡើងក្តៅ កាហ្វេបញ្ចេញក្លិន និងរសជាតិរបស់វា។ ប្រសិនបើចៅជាមនុស្សប្រភេទនេះ ចៅពិតជាបំប្លែងទឹកក្តៅ ដែលជាកាលៈទេសៈនាំមកនូវការឈឺចាប់ និងរឿងអាក្រក់បំផុតដល់ចៅ ឲ្យទៅជាអ្វីដែលប្រសើរឡើង ហើយផ្លាស់ប្តូរស្ថានភាពជុំវិញចៅ។ នៅពេលដែលចៅជាប់ក្នុងសភាពអាក្រក់បំផុត ហើយជួបបញ្ហាប្រឈមធំបំផុតរបស់ចៅ ចៅនៅតែអាចស្វែងរកចំណុចដើម្បីទៅកាន់ភាពប្រសើរមួយកម្រិតទៀត។”
បន្ទាប់ពីបានអានរឿងនេះរួច ពេលអ្នកជួបបញ្ហាផ្សេងៗដែលអ្នកចង់បោះបង់ចោល តើអ្នកនឹងជ្រើសរើសធ្វើជា «ការ៉ុត ស៊ុត ឬគ្រាប់កាហ្វេ»? ប្រភព៖Neak Oknha Kith Meng
***
Carrots, Eggs, and Coffee Beans
Are you on the edge of giving up on the very thing you work so hard for? Life is full of beauty, if only we know how to interpret it. A precious story about carrot, egg and coffee bean I read a decade ago which still has significant moral key points which is worth sharing. It is a story about how everyone handle adversity. It might be lengthy, but I’m sure this story will shape your thoughts differently.
“A young woman went to her grandmother and told her about her life and how things were so hard for her. She did not know how she was going to make it and wanted to give up. She was tired of fighting and struggling. Her grandmother took her to the kitchen and while talking, she put three items – carrots, eggs, and coffee beans into a pot of boiling water.
After a while, her grandmother turned off the burner and pulled all the three items into a bowl. Her grandmother brought her closer and asked her to feel the carrots. She did and noted that they were soft, then asked the granddaughter to take an egg and break it. After pulling off the shell, she observed the hard-boiled egg. Finally, the granddaughter was asked to sip the coffee. The granddaughter smiled, as she tasted its rich aroma the daughter then asked, “What does it mean, grandma?”
Her grandma slowly explained that each of these objects had faced the same adversity: boiling water. Each reacted differently.
The carrot went in the hot water strong, hard and unrelenting. However, after being subjected to the boiling water, it softened and became weak. The carrot seems strong, but with pain and adversity, it wilts and loses its strength.
The egg had been fragile. Its thin outer shell had protected its liquid interior, but after sitting through the boiling water, its insides became hardened. The egg that starts with a malleable heart, but changes with heat. If you are the egg, you start with a malleable heart but change with heat. You have a fluid spirit, but after a failure, breakup, financial hardship or some other trial, you become rigid and stiff. You may look the same, but on the inside, you become bitter and tough, disconnected from spirit with a hardened heart.
The ground coffee beans were unique. After they were in the boiling water, they had changed the water. When the water gets hot, the coffee releases its fragrance and flavor. If you are this type of person, you actually transform the hot water, the very circumstance that brings pain to you. When things are at its worst, you get better and change the situation around you. When the hour is at its darkest and challenges are their greatest, you elevate yourself to another level.
When adversity knocks on your door, how do you respond? Which one are you – a carrot, an egg or a coffee bean?