អត្ថបទ

Tiger Street Football 2020 ក្រុមបាល់ទាត់ Samrong United ក្លាយជាជើងឯក ប្រចាំ មណ្ឌលសៀមរាប

សៀមរាប៖ នៅទីបំផុតក្រុមបាល់ទាត់ Samrong United បានក្លាយជាម្ចាស់ ជើងឯក Tiger Street Football 2020 ប្រចាំមណ្ឌល សៀមរាប ដែលជាមណ្ឌលទី២ ដោយយកឈ្នះ ក្រុមបាល់ទាត់គិរីដងរែក ក្នុងលទ្ធផល ៣ទល់០ វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ ។

ប្រធានក្រុម Samrong United កីឡាករ ហួត លាងហាប់ បានលើកឡើងថា នេះជាលើកទី៣ហើយ ដែលក្រុមខ្លួនបានពុះពារមកពី ខេត្តឧត្តរមានជ័យ មកប្រកួតនៅមណ្ឌលសៀមរាបនេះ ហើយ ការប្រជែងបានជាម្ចាស់ជើងឯក លើកទី៣នេះ គេសប្បាយរីករាយ ខ្លាំងណាស់ ព្រោះក្រុមគេនឹងឡើងទៅលេង នៅរាជធានីភ្នំពេញ ដើម្បីបានឱកាសជួបផ្ទាល់ ជាមួយតារាបាល់ទាត់ ពិភពលោក។

កីឡាករ ហួត លាងហាប់ អះអាងទៀតថា អ្វីដែលជាចំណុចខ្លាំងដែល ធ្វើឲ្យក្រុមខ្លួនក្លាយជាម្ចាស់ជើងឯក ប្រចាំមណ្ឌលសៀមរាប៣ឆ្នាំ ជាប់គ្នានេះ គឺដោយសារតែ ក្រុមរបស់ គេមានកីឡាករ នៅក្នុងក្រុមធ្លាប់ លេងជាមួយគ្នា ទម្រង់លេងគឺស៊ីសង្វាក់គ្នាល្អ បូករួមទាំង ការសាមគ្គីក្នុងក្រុមល្អផងនោះ ទើបធ្វើឲ្យក្រុម ទទួលបានជោគជ័យ និងក្លាយជាជើងឯកប្រចាំ មណ្ឌលសៀមរាប ៣ឆ្នាំ ជាប់ៗគ្នា។

ប្រធានក្រុមរូបនេះ បញ្ជាក់ទៀតថា ក្រុមបាល់ទាត់ Samrong United ខេត្ត ឧត្តរមានជ័យនេះ ធ្លាប់បានទៅលេងវគ្គផ្តាច់ព្រ័ត នៅរាជធានីភ្នំពេញ ២លើករួចមកហើយ ហើយលទ្ធផលគឺបិះឡើង ដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រ ហើយសម្រាប់ លើកទី៣នេះ គេតាំងចិត្ត ដ៏មោះមុតថា និងពង្រឹងការហ្វឹកហាត់ ឲ្យខ្លាំងបន្ថែមទៀត ដើម្បីឈានទៅដណ្តើមជើងឯក ទូទាំងប្រទេសឲ្យបាន លើមុខមាត់ ខេត្តឧត្តរមានជ័យ។

ជាមួយគ្នានេះ ប្រធានក្រុមរូបនេះ បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនស្រាបៀរ Tiger (CBL) ដែលបានបង្កើតព្រឹត្តិការណ៍ប្រកួតនេះឡើង បានផ្តល់ឱកាសឲ្យពួកគេបានបង្ហាញសមត្ថភាព ពិសេសបានបង្ហាញនូវក្តីស្រលាញ់ចំពោះបាល់ទាត់ដែលពួកយើង មាន ដើម្បីឈានទៅអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពនៅពេលខាងមុខ។

សម្រាប់មហាព្រឹត្តិការណ៍បាល់ទាត់ដ៍ធំប្រចាំប្រទេសកម្ពុជា គឺ Tiger Street Football 2020 រដូលកាលទី៨ មណ្ឌលទី២ ខេត្តសៀមរាប បានដំណើរការប្រកួតផ្លូវការពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២០ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួន១១៩ក្រុម មកពីខេត្តចំនួន៤ រួមមាន សៀមរាបម្ចាស់ផ្ទះ ឧត្តរមានជ័យ ព្រះវិហារ និងកំពង់ធំ។  

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ Tiger Street Football 2020 រដូវកាលទី៨នេះ មាន៨មណ្ឌល ដែលមានប្រាក់រង្វាន់សរុបចំនួន៥០០០០ដុល្លារ ហើយ ការប្រកួតផ្តាច់ព្រ័ត្រនិងធ្វើនៅរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី29 កុម្ភៈនិងថ្ងែទី1មិនាឆ្នាំ2020 ហើយ វគ្គផ្តាច់ព្រ័ត្រនេះក៍មានការចូលរួមពី Rio Ferdinand ផងដែរ៕

ស្តែងចេញនូវការតាំងចិត្ត ដ៏មោះមុត របស់អ្នក ជាមួយស្រាបៀរថៃហ្គ័រ៕

ពិសាដោយការទទួលខុសត្រូវ!

To Top