ព័ត៌មានអន្តរជាតិ

កងទ័ពជើងទឹកអាមេរិក ប្រាប់ពីការឆ្លើយតបទៅ នឹងការបិទផ្លូវរបស់ចិន ចំពោះតៃវ៉ាន់

បរទេស៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងអាចទម្លាយការបិទផ្លូវរបស់កងទ័ពជើងទឹកចិនលើកោះតៃវ៉ាន់ ប្រសិនបើទីក្រុងប៉េកាំងសម្រេចចិត្ត ដាក់កោះតៃវ៉ាន់ឱ្យនៅឯកោរពីគេ។ នេះបើតាមអ្វីដែលឧត្តមនាវីឯក Samuel Paparo មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិកអាមេរិក បានធានា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Paparo បានប្រាប់អ្នកកាសែតនៅកោះហាវ៉ៃ ដែលជាម្ចាស់ផ្ទះនៃទីស្នាក់ការកណ្តាលកងនាវាប៉ាស៊ីហ្វិកថា ចិនពិតជាមាន “ចំនួននាវា និងសមត្ថភាពនៅសមុទ្រ ដើម្បីអនុវត្តការបិទផ្លូវ” របស់កោះតៃវ៉ាន់ មែន ។

“សំណួរដែលកើតឡើងបន្ទាប់គឺ ‘តើសម្ព័ន្ធមិត្តមានសមត្ថភាពក្នុងការបំបែកការរារាំងនោះទេ? សំណួរនេះ ត្រូវបានឧត្តមនាវីរូបនេះបានកត់សម្គាល់ បាន។

លោក Paparo បានផ្តល់យោបល់ថាទីក្រុងវ៉ាស៊ីនតោនអាចរារាំងផែនការរបស់ចិនក្នុងការបំបែកកោះនេះដោយខ្លួនឯង ដោយគ្មានជំនួយពីសម្ព័ន្ធមិត្ត ដោយសារតែបរិមាណនៃកងកម្លាំង និង “ភាពមានអំណាចនៅក្នុងដែនសំខាន់ៗ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top