ព័ត៌មានអន្តរជាតិ

មេរៀនទីបីនៃ “ថ្នាក់រៀន Tiangong” គ្រោងនឹងបើកបង្រៀននៅថ្ងៃទី ១២ ខែតុលា

យោងតាមដំណឹងរបស់ការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សចិនឱ្យដឹងថា មេរៀនទីបីនៃ “ថ្នាក់រៀន Tiangong” គ្រោងនឹងបើកបង្រៀននៅវេលាម៉ោង១៥ និង៤៥នាទី នៃថ្ងៃទី ១២ ខែតុលានេះ។

\លោក Chen Dong, លោកស្រី Liu Yang និងលោក Cai Xuzhe អវកាសយានិកនៃយានអវកាស Shenzhou-១៤ នឹងបង្រៀនយុវជននិងក្មេងជំទង់ទាំងឡាយពីទីអវកាស។ ពេលនោះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងផ្សាយផ្ទាល់ទៅកាន់ពិភពលោកទាំងមូល។ អវកាសយានិកទាំងបីរូបនឹងណែនាំនិងបង្ហាញពីទិដ្ឋភាពធ្វើការនិងរស់នៅនៅក្នុងបន្ទប់ពិសោធន៍ Wentian នៃស្ថានីយអវកាសចិននៅលើគន្លងតារាវិថី ព្រមនិងធ្វើអន្តរកម្មនិងផ្លាស់ប្តូរជាមួយថ្នាក់រៀននៅភពផែនដី ក្នុងគោលបំណងផ្សព្វផ្សាយចំណេះដឹងអំពីយានអវកាសផ្ទុកមនុស្ស និងបំផុសចំណាប់អារម្មណ៍របស់យុវជននិងក្មេងជំទង់ចំពោះវិទ្យាសាស្ត្រ៕

វិទ្យុមិត្តភាពកម្ពុជាចិន

To Top