ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា និងជាប្រធានអាស៊ាន នៅរសៀលថ្ងៃ១២ តុលានេះ បាននិងកំពុងអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២ ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី ។
កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ ៖ បំផុស សហគ្រិនស្ត្រីនៅក្នុងអាស៊ាន» ។ កិច្ចប្រជុំនេះ នឹងមានអ្នកចូលរួមដោយផ្ទាល់មានប្រមាណ ៣០០នាក់ និងតាមប្រព័ន្ធវីដេអូប្រមាណ ៥០០នាក់។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ស្ដីពីស្ត្រីលើកទី២នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា គន្លឹះបើក និងបិទកិច្ចប្រជុំ។ ក្រៅពីនោះ ក៏មានបទអន្តរាគមន៍ ពីវាគ្មិនពិសេសៗផងដែរ៕