បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ បានចាត់តាំងនិងដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបុរី ដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អមដំណើរ ឯកឪត្តម អ៊ុំ រាត្រី អភិបាលខេត្ត និង លោកឃិន វិទ្ធី ប្រធានមន្ទីរសង្គមកិច្ចខេត្ត រៀបចំកន្លែងស្នាក់នៅដល់ កុមារកំព្រាមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ ស្ថិតក្នុងភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ដែលលិចលង់ដោយទឹកជំនន់ និងជម្លៀសរកទីទួលសុវត្ថិភាពនៅទីតាំងផ្សារបុរីជ័យ២ចំការតាដោក(អុឹង វ៉ាន់ម៉ៅ) ចំនួន១១៥ នាក់ ស្រី៤១នាក់។
ទន្ទឹមគ្នានៃការសួរសុខទុក្ខ និងធ្វើជំរកជូន រដ្ឋបាលខេត្ត និង ប្រធានមន្ទីសង្គមកិច្ចខេត្ត ក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារះប្រើប្រាស់ ទៅចែកជូនដល់កុមារកំព្រាទាំង១១៥នាក់ផងដែរ។ មានដូចជា
១-អង្ករ៥០គ.ក ២-មីជាតិ២០កេះ ៣-ផ្លែក្រូច៥កេះ ៤-ទឹកត្រី១០យួរ ៥-ទឹកក្រូចកូកាកំប៉ុង២០កេះ ៦-ទឹកសុទ្ធដបធំ៣០កេះ និង៧-ឃីត៨កញ្ចប់មាន(មុង ភួយ ខ្នើយ កន្ទេល អាវកីឡា។
ឯកឧត្តម អុំ រាត្រី ក៏បានផ្តាំផ្ញើរដល់កុមារកំព្រាទាំងនោះ -ត្រូវស្នាក់នៅទីនេះបណ្តោះអាសន្ន ហើយត្រូវអនាម័យជានិច្ច ហូបស្អាត ផឹកស្អាត រស់នៅស្អាត -ត្រូវការពារខ្លួនពីមូសខ្លា ដើម្បីបញ្ជៀសជម្ងឺគ្រុនចាញ់ គ្រុនឈាម និងជម្ងឺផ្សេងៗ -មិនត្រូវទៅលេងទឹក ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបាន -ត្រូវរាយការណ៍ជូន សមត្ថកិច្ច ឬអាជ្ញាធរដែលនៅជិតបំផុត ក្នុងករណីមានអាសន្ន ដើម្បីសមត្ថកិច្ចងាយជួយអន្តរាគន៍បានទាន់ពេលវេលា៕