ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការណាតូ ប្រកាសបន្តការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែន ដើម្បីឈ្នះក្នុងសមរភូមិ

បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជ័យជម្នះយោធាសម្រាប់រុស្ស៊ីនៅអ៊ុយក្រែន នឹងធ្វើឱ្យមានការបរាជ័យសម្រាប់សម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាផ្តល់ “ការគាំទ្រដែលមិនធ្លាប់មានពីមុនមក” ដល់ទីក្រុងគៀវ ក៏ដោយ ក៏លោក Stoltenberg នៅតែអះអាងថាប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះមិនមែនជាភាគីនៃជម្លោះនោះទេ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុនថ្ងៃនៃកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការពារជាតិណាតូ លោក Stoltenberg បានប្រកាសថា ការបន្តការបញ្ជូនអាវុធទៅកាន់អ៊ុយក្រែនគឺមានសារៈសំខាន់ដើម្បីធានាថា “អ៊ុយក្រែនឈ្នះក្នុងសមរភូមិ សង្គ្រាមប្រឆាំងនឹងកងកម្លាំងរុស្ស៊ីដែលឈ្លានពាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top