ព័ត៌មានជាតិ

លោកស្រី ម៉ែន សំអន ប្រាប់អភិបាល ខេត្តកំពង់ចាម ត្រូវថែរក្សា សុភ័ណភាពខេត្ត ដើម្បីបង្កើនភ្ញៀវ ទេសចរណ៍ មកកំសាន្ត

កំពង់ចាម ÷ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី គតិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងប្រាប់ឲ្យ អាជ្ញាធរខេត្តកំពង់ចាម បន្តថែទាំសួនច្បារ សោភ័ណភាពនៅក្នុងក្រុងកំពង់ចាម ដើម្បីទាក់ទាញបង្កើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្ត ឲ្យកាន់តែច្រើនថែមទៀត ។

លោកស្រី គតិសង្គហបណ្ឌិត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ ក្នុងពិធីសម្ពោធស្តូបមិត្តភាពកម្ពុជាវៀតណាម ស្ថិតនៅក្នុងក្រុងកំពង់ ចាម ខេត្តកំពង់ចាម ។

លោកស្រី គតិសង្គហបណ្ឌិតបានថ្លែងបន្តថា ខេត្តកំពង់ចាមទទួលបានសមិទ្ធផលថ្មីៗថែមទៀតដែលជាការលើកមុខលើកមុខមាត់ខេត្តឱ្យកាន់តែស្រស់ស្អាត មួយកម្រិតទៀត។ទន្ទឹមនេះ លោកស្រី សូមឱ្យអាជ្ញាធរគ្រប់លំដាកប់ថ្នាក់ បងប្អូនប្រជាព លរដ្ឋ ចូលរួមការពារសមិទ្ធផលទាំងនេះឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែងជាប្រ យោជន៍របស់ខេត្ត របស់បងប្អូនទាំងអស់ គ្នា ចូលរួមការពារបរិស្ថានឱ្យបានល្អ ជា ពិសេសសួនច្បារតាមមាត់ទន្លេ និងរម្មណីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យកើនឡើង និងនាំឱ្យជីវភាពប្រជាពលរដ្ឋមូលដ្ឋានក៏កាន់តែធូរធារ មានសុភមង្គល និងភាពសុខដុមរមនាកាន់តែប្រសើរ។

អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងថា សំណង់ស្តូបនិង សួនច្បារលម្អ ដែលបានសាងសង់រួចហើយនេះ ក៏កំពុងបានចូលរួមលើកកំពស់សោភ័ណ ភាព និង មុខមាត់នៃទីក្រុងកំពង់ចាម ឲ្យក្លាយជាទីក្រុងដ៏ស្រស់ស្អាត សក្តិសមនឹងចំណាត់ថ្នាក់ រំដួល៣ទង ដែលទីក្រុងនេះទទួលបានកន្លងមក ។

ម្យ៉ាងទៀត នៅពេលសួនច្បារ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅពេលដ៏ខ្លីខាងនេះ វានឹងធ្វើឲ្យសោភ័ណភាពនៃខេត្ត កាន់តែស្រស់ស្អាត ពិសេសគឺចូលរួម ក្នុងការលើកកំពស់សោភ័ណភាព របស់ទីក្រុងកំពង់ចាមទាំងមូលតែម្តង ៕

To Top