ព័ត៌មានជាតិ

រុស្ស៊ី ដោះលែងស្រ្ដីជាង ១០០នាក់ ក្នុងការដោះដូរអ្នកទោស ជាលើកដំបូង ជាមួយអ៊ុយក្រែន

គៀវ៖ អ៊ុយក្រែន​បាន​ប្រកាស​ថា​ខ្លួន​ បាន​ដោះដូរ​អ្នក​ទោស ​ជាង ១០០នាក់ ​ជាមួយ​នឹង​រុស្ស៊ី​ កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​ការ​ដោះដូរ​ស្ត្រី​ដំបូង​ ជាមួយ​ទីក្រុង​ម៉ូស្គូ បន្ទាប់ពី​សង្រ្គាម​ជិត ៨ខែ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន The National។

ប្រធានបុគ្គលិក របស់ប្រធានាធិបតី អ៊ុយក្រែន លោក Andriy Yermak បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការផ្លាស់ប្តូរអ្នកទោស សង្រ្គាមទ្រង់ទ្រាយធំមួយផ្សេងទៀត ត្រូវបានធ្វើឡើង នៅថ្ងៃនេះ យើងបានដោះលែងស្ត្រី ១០៨នាក់ ពីការជាប់ឃុំឃាំង” ។

លោក Denis Pushilin ប្រធានតំបន់ដាច់ចេញ ពីតំបន់ Donetsk នៅភាគខាងកើតអ៊ុយក្រែន បានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ដោយលើកឡើងថា ក្នុងចំណោមមនុស្ស ១១០នាក់ ដែលពាក់ព័ន្ធនឹង ការដោះដូរនោះ ពីរនាក់បានសម្រេចចិត្ត បន្តនៅក្នុងប្រទេសរុស្ស៊ី។

ផ្ទាំងពាណិជ្ជកម្ម

ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឆងថា មនុស្ស ៧២នាក់ដែលត្រឡប់មកពីអ៊ុយក្រែន គឺជាផ្នែកមួយ នៃនាវិកនៃនាវាស៊ីវិល ដែលកាន់កាប់ដោយអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ។

ប្រភពបានឲ្យដឹងទៀតថា អ្នកទាំងអស់ ដែលបានត្រលប់មកវិញ នឹងត្រូវបានហោះហើរ ទៅកាន់ទីក្រុងម៉ូស្គូ ហើយផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងផ្លូវចិត្ត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top