ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បន្ដឃ្លាំមើលការធ្លាក់ចុះ នៃសេដ្ឋកិច្ច ពីករណីផ្ទុះមេរោគឆ្លងវីរុសកូរូណា

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួននឹងមិនទុកកិច្ចខិតខំប្រឹងប្រែង ណាមួយ ដើម្បីដោះស្រាយជាមួយ នឹងការធ្លាក់ចុះ នៃសេដ្ឋកិច្ចដែលអាចកើតមានពីវីរុសវីរុស វ៉ូហាន ខណៈដែលប្តេជ្ញាចាត់វិធានការ បើចាំបាច់ ដើម្បីកាត់បន្ថយផល ប៉ះពាល់អវិជ្ជមាន។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Hong Nam-ki បានឲ្យដឹងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយ ដែលធ្វើឡើង ជាមួយក្រសួងពាក់ព័ន្ធថា “យើងកំពុងពិនិត្យយ៉ាង ដិតដល់អំពីផលប៉ះពាល់ នៃការរីករាលដាល នៃវីរុសនៅក្នុងប្រទេសចិន ទៅលើការប្រើប្រាស់ និងផលិតកម្មរបស់វារួម ជាមួយសេដ្ឋកិច្ចពិភពលោក និងការនាំចេញរបស់យើង” ។

លោកបានបន្ថែមទៀតថា “សម្រាប់ពេលនេះវាមានផលប៉ះ ពាល់តិចតួច លើការប្រើប្រាស់ក្នុងស្រុក និងសកម្មភាពសេដ្ឋកិច្ច របស់កូរ៉េខាងត្បូង ប៉ុន្តែយើងនៅតែត្រូវតាមដាន បញ្ហានេះឱ្យដិតដល់” ៕

ដោយ ឈូក បូរ៉ា

To Top