ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) ដែលជាសមាជិកក្រុមប្រឹក្សាភិបាលនៃ ADFIAP បានដឹកនាំសហការី ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា លើកទី៩៣ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅប្រទេសហ្វីលីពីន។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩៣ នេះ ត្រូវបានរៀបចំឡើងដោយមាន របៀបវារៈដូចខាងក្រោម៖
១. ការអនុម័តលើរបាយការណ៍ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើទី៩២,
២. ការធ្វើបច្ចុប្បន្នភាពលើការអនុម័ត ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៩២,
៣. ការស្នើសុំការអនុម័តលើ៖ សមាជិកថ្មី, ផែនការថវិកាឆ្នាំ២០២៣, វេទិការអន្តរជាតិសម្រាប់ CEO ឆ្នាំ២០២៣,
៤. ការអនុម័តលើសមាជិកក្រុមប្រឹក្សាភិបាលថ្មី និង
៥. ការអនុម័តលើរបាយការណ៍ របស់អគ្គលេខាធិការដ្ឋាន ADFIAP ៕



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
