ព័ត៌មានជាតិ

តាមសារព័ត៌មាន CNN៖ ប្រធាន CIA របស់អាមេរិក ធ្វើដំណើរមកដល់អ៊ុយក្រែន ដើម្បីបញ្ជូនព័ត៌មានសម្ងាត់ដល់យោធាអ៊ុយក្រែន

បរទេស៖ ប្រធាន CIA របស់អាមេរិក លោក William Burns បានធ្វើដំណើរមកដល់ដោយមិនមានការប្រកាសមួយនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីបញ្ជូនព័ត៌មានសម្ងាត់ដល់យោធារបស់ប្រទេស និងពិភាក្សាជាមួយប្រធានាធិបតី Vladimir Zelensky ជាកន្លែងដែលលោកបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រទីក្រុងគៀវ សម្រាប់រយៈពេលយូរ, នេះបើយោងតាមសារព័ត៌មាន CNN ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារនេះ បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះមួយរូបថា ប្រធានទីភ្នាក់ងារអាមេរិករូបនេះ បានទៅដល់ប្រទេសដែលហែកហួរដោយសង្រ្គាម កាលពីដើមខែនេះ។

ខណៈពេលដែលនៅទីនោះ លោក William Burns បានពង្រឹងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ការគាំទ្រដល់អ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី រួមទាំងការបន្តចែករំលែកព័ត៌មានសម្ងាត់ផងដែរ” ប៉ុន្តែប្រភពដោយមិនផ្តល់ព័ត៌មានលម្អិតផ្សេងទៀតអំពីការធ្វើដំណើរនោះទេ។

លោក Burns បានធ្វើទស្សនកិច្ចចុងក្រោយនៅអ៊ុយក្រែននៅដើមឆ្នាំ មុនពេលរុស្ស៊ីវាយប្រហារប្រទេសជិតខាងរបស់ខ្លួនគឺអ៊ុយក្រែននៅចុងខែកុម្ភៈ ដោយលោកបានជួបជាមួយមន្ត្រីនៅទីក្រុងគៀវ ដើម្បីពិភាក្សាអំពីសកម្មភាពយោធាដែលជិតមកដល់៕ប្រែសម្រួលៈ ណៃ តុលា

https://www.rt.com/news/565411-cia-chief-visits-ukraine/
To Top