ភ្នំពេញ៖ ក្នុងពិព័រណ៌រយៈពេល២ថ្ងៃ សមាគមមិត្តយើងបន្តយុទ្ធនាការ“សក់ និងសម្រស់របស់មិត្តយើង” ដើម្បីផ្តល់សេវាកម្មកាត់សក់ ដល់អ្នកដែ លមានជីវភាពខ្វះខាត់ ដោយពុំគិតប្រាក់ និងផ្តល់សំភារៈបរិភោគមួយចំនួន។
លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជានាយកសាលាជំនាញសក់ និងសម្រស់ បានលើកឡើងនាឱកាសកាត់សក់នាព្រឹកថ្ងៃទី២៨តុលានៅសាលពិរព័ណ៌កោះពេជ្របាន លើកឡើងថានេះជាលើកទីពីរហើយ ដែលសមាគមមិត្តយើងរៀបចំ កម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” ការរៀបចំឡើងនេះក្នុងគោលបំណងដើរតួជាស្ពានដ៏ សំខាន់ក្នុងការ ផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីចំណេះដឹងផ្នែកវិជ្ជាជីវៈសក់ និងសម្រស់ទៅដល់បងប្អូនដែល មាន បំណងចង់ចាប់យកជំនាញផ្នែកវិជ្ជាជីវៈនេះ ក៏ដូចជាការផ្តល់សេវាកម្មថែរក្សាសក់ និងសម្រស់ទៅដល់ អ្នកដែលមានកង្វះខាត និងកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការលំបាកក្នុងការទទួលបាន នូវសេវាកម្មមួយនេះ ពោលកម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅ នឹងចក្ខុវិស័យវែងឆ្ងាយរបស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយ របស់ រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះលោកបានបញ្ជាក់ថា៖ “ថ្ងៃនេះលោកបានដឹកនាំក្រុមសាឡន និងហាង កាត់សក់ល្បីៗនៅទីក្រុងភ្នំពេញ ដើម្បីចូលរួមជាមួយសមាគមមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់អ្នករកស៊ីក្រៅប្រព័ន្ធ និងអ្នកដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងឲ្យពួកគាត់ទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាពិធីអុំទូក នាពេលខាងមុខនេះ”។
លោកបន្ថែមថាកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះផងដែរ ក៏មានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង៥០នាក់ តំណាងក្រុមហ៊ុនដៃគូសហការ របស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ និងជួយសម្រួលជូនបងប្អូនកម្មករនិយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធយើង ដែលបានអញ្ជើញមកចូលរួមផ្ទាល់ក្នុងថ្ងៃនេះ ឲ្យទទួលបាននូវសេវាកម្មសក់ស្អាត ដើម្បីទៅចូលរួមក្នុងឱកាស ពិធីបុណ្យឯករាជ្យជាតិ ក៏ដូចជាពិធីបុណ្យអុំទូក នាពេលខាងមុខ។
លោកបានបន្តថាក្រោយពីការកាត់សក់រួច បងប្អូនអាចចូលស្វែងរកការងារនៅក្នុងពិព័រណ៍ការងារ ដែលរៀបចំឡើងដោយកករសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ ឬមួយវិញទៀតបើបងប្អូនដែលចង់រៀនជំនាញកាត់សក់ បងប្អូនក៏អាចចុះឈ្មោះចូលរៀននៅសាលា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E)ដែលរៀនជាមួយគ្រូជំនាញៗនិងបទពិសោធន៍ខ្ពស់មកពីក្រៅប្រទេសផងដែរ។
សូមជម្រាបថាបន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការចែ កជា “កញ្ចប់ ជំនួយមិត្តយើង” ដល់អ្នកមានកង្វះខាត និងកម្មករនិយោជិតនៃវិស័យសេដ្ឋ កិច្ចក្រៅប្រ ព័ន្ធដែល បានចូលរួមនាពេលនេះផងដែរ ដោយក្នុង ១នាក់នឹងទទួលបានកញ្ច ប់ជំនួយមិត្តយើង ១កញ្ចប់ ដើម្បី សម្រួលជីវភាពបន្ថែម៕