ព័ត៌មានជាតិ

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជ្រើសរើសនិស្សិត ឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រ អន្តរជាតិ ចូលរៀននៅខែមករា នេះហើយ

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាកម្មវិធីសញ្ញាបត្រអន្តរជាតិ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ពីខែមករា ឆ្នាំ២០២០ នេះហើយ ។ សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដោយកម្មវិធីសិក្សា និងសញ្ញាបត្រទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។

ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ ។ សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ២០០ដុល្លារ ។ ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមន្រ្តីរាជការ បញ្ចុះតម្លៃជូន៣០%។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-គ្រប់គ្រងខ្សែសង្វាក់អាជីវកម្ម, ២-បច្ចេកវិទ្យាព័ត៌មាន, ៣-វិទ្យាសាស្រ្តអប់រំ, ៤-បង្រៀនភាសាអង់គ្លេស, ៥-គ្រប់គ្រងណិជ្ជកម្ម, ៦-នីតិសាស្រ្ត, ៧-រដ្ឋបាលសាធារណៈ, ៨-ទំនាក់ទំនងអន្តរជាតិ, ៩-វិទ្យាសាស្រ្តនយោបាយ, ១០-គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ១១-ម៉ាឃីទីង និង ១២-ធនាគារនិងហិរញ្ញវត្ថុ។

ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-បច្ចេកវិទ្យាព័ត៌មាន, ២-នីតិសាស្រ្ត, ៣-វិទ្យាសាស្រ្តអប់រំ, ៤-សេដ្ឋកិច្ចកសិកម្ម, ៥-វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៦-គ្រប់គ្រងពាណិជ្ជកម្ម, ៧-រដ្ឋបាលសាធារណៈ, ៨-ទំនាក់ទំនងអន្តរជាតិ និង ៩-វិទ្យាសាស្រ្តនយោបាយ។

គូសបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ សាធារណៈជនទូទៅជាច្រើន ដែលកំពុងបម្រើការងារជាមន្រ្តីរាជការ និងក្រុមហ៊ុន ស្ថាប័នឯកជននានា។ ជាពិសេស ក៏មាននិស្សិតបរទេស មកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។

ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩ ៕

To Top