ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន អះអាងថា លោក ពូទីន ទំនងជារៀបចំអន្ទាក់ នៅក្នុងការដកថយថ្មីៗនេះ

គៀវ៖ មេបញ្ជាការជាន់ខ្ពស់រុស្ស៊ី បានប្រកាសថា ទាហានរុស្ស៊ី កំពុងដកខ្លួនចេញ ពីផ្នែក ខាងលិច នៃតំបន់ Kherson ដោយទាញការឆ្លើយតប ពីការមិនជឿពីមន្ត្រី អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន Newsweek។

លោក Sergey Surovikin ដែល​បាន​ក្លាយ​ជា​មេបញ្ជាការ​ថ្មី ​នៃ​កងកម្លាំង​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន ​ក្នុង​ខែ​តុលា បាន​លើកឡើងថា ទាហាន​របស់​លោក​នឹង​ត្រូវ​ផ្លាស់​ទៅ​ទន្លេ Dnieper វិញ ។

យោងតាមអង្គការប្រព័ន្ធផ្សព្វផ្សាយ ដែលគាំទ្រដោយ វិមានក្រឹមឡាំង RIA Novosti បានឲ្យដឹងថា “វាសមហេតុផលក្នុងការរៀបចំ ការការពារតាមខ្សែរនាំង នៃទន្លេ Dnieper តាមបណ្តោយច្រាំង ខាងឆ្វេងរបស់ទន្លេរនេះ” ។

ប្រភពបានឲ្យដឹងទៀតថា “ការសម្រេចចិត្តលើការការពារច្រាំង ខាងឆ្វេងនៃទន្លេរ Dnieper មិនបានមកដោយងាយស្រួលនោះទេ ប៉ុន្តែនៅពេលជាមួយគ្នានេះយើង នឹងរក្សាជីវិតរបស់ទាហាន របស់យើង និងសមត្ថភាពប្រយុទ្ធរបស់ក្រុមកងទ័ព” ។

លោក Galina Lugovaya ប្រធាន​រដ្ឋបាល​យោធា ​ក្រុង Kherson បាន​សម្តែង​ការ​ស្ទាក់ស្ទើរ​ ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយតំបន់ Kherson ភាគច្រើន​អំពី​សេចក្តី​ថ្លែងការណ៍​របស់លោក Surovikin ។

លោក Lugovaya ដែលបានទទួលស្គាល់បញ្ហារុស្ស៊ី ទាក់ទងនឹងឥន្ធនៈនៅក្នុងតំបន់បានលើកឡើងថា “ពួកគេនឹងមិនចុះចាញ់នៅក្នុងតំបន់ Kherson ដោយគ្មានការប្រយុទ្ធនោះទេ” ។ នេះ​ជា​អន្ទាក់ ដើម្បី​បំភាន់​យោធា​របស់​យើង ។ មិនមែន​អ្វីៗ​ទាំងអស់ ​រលូន​ដូច​សត្រូវ​បង្កើត​វា​ឡើយ​៕

ប្រែសម្រួល ឈូក បូរ៉ា

To Top