នយោបាយ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើក កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ព្រមទាំងមេដឹកនាំកំពូលរបស់អាស៊ាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅប្រទេសកម្ពុជា នាពេលនេះ ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ជាងនេះទៅទៀត ក្នុងឆ្នាំ២០២២នេះ ជាលើកទី៣ហើយ កម្ពុជាបានក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន បន្ទាប់ពីក្លាយជាសមាជិក កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេន នៅឆ្នាំ២០២២ កម្ពុជា កំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»៕

To Top