ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវ កុំឲ្យអ្នកលក់ម៉ាស់ ឆ្លៀតឱកាសតំឡើងថ្លៃ ដោយកុំកេងចំណេញ ។
សម្តេចក៏បានបង្ហាញ ការសោកស្តាយ ចំពោះអ្នកលក់ម៉ាស់មួយចំនួន ដែលបានតំឡើងថ្លៃ ។ ដូច្នេះសូមអំពាវនាវ អ្នកលក់កុំកេងចំណេញ និងអំពាវនាវរោងចក្រកាត់ដេរ ដេរលក់ឲ្យរដ្ឋ តាមតម្រូវការ ។
សម្តេចថា ក្រសួងសុខាភិបាល ត្រូវធ្វើការជាមួយ ក្រសួងការងារ អំពីម៉ាស់នេះ ៕