នយោបាយ

មេធាវី ៖ ជនជាប់ចោទ កឹម សុខា ព្យាយាមនិយាយ គេចវេស ពីអំពើក្បត់ជាតិខ្លួន(វីដេអូ)

មេធាវី ៖ ជនជាប់ចោទ កឹម សុខា ព្យាយាមនិយាយ គេចវេស ពីអំពើក្បត់ជាតិខ្លួន

មេធាវី ៖ ជនជាប់ចោទ កឹម សុខា ព្យាយាមនិយាយ គេចវេស ពីអំពើក្បត់ជាតិខ្លួនhttps://www.dap-news.com/national/2020/01/30/29281/

Posted by Dap_News_Website on Thursday, January 30, 2020

ភ្នំពេញ ៖ លោក គី តិច មេធាវីខាងរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា លោក កឹម សុខា ដែលជាជនជាប់ចោទ បានព្យាយាមនិយាយឆ្លើយ គេចវេសពីអំពើក្បត់ជាតិ របស់ខ្លួន ព្រោះក្នុងសវនាការ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ មានកន្លែងខ្លះជនជាប់ចោទ បានបដិសេធមិនឆ្លើយ ហើយកន្លែងខ្លះទៀត ធ្វើជាភ្លេចផងដែរ ។

កាលពីអំឡុងឆ្នាំ២០១៧ បានបែកធ្លាយឃ្លីបវិដេអូជាង១០នាទី បង្ហាញពីសកម្មភាពលោក កឹម សុខា និយាយទៅកាន់អ្នកគាំទ្រ នៅបរទេសបង្ហាញ ពីការធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលមានបរទេសនៅពីក្រោយ ។ បន្ទាប់ពីការបែកធ្លាយ ក៏មានការចោទប្រកាន់ពីទោសក្បត់ជាតិ រហូតដល់ មានការរំលាយគណបក្សសង្រ្គោះជាតិ កាលពីចុងឆ្នាំ២០១៧នោះដែរ ។

ក្រោយបញ្ចប់សវនាការ នៅព្រឹកថ្ងៃ ៣០ មករា លោក គី តិច បានប្រាប់អ្នកសារព័ត៌មានថា “ចំណុចសំខាន់មួយដោយសារមានសំណួរច្រើនពីក្រុមប្រឹក្សាជំនុំជម្រះ សំណួរពីតំណាងអយ្យការ សំណួរពីដើមបណ្ដឹងរដ្ឋប្បវេណី គឺជាក់ស្ដែងជនជាប់ចោទ កឹម សុខា គាត់បានព្យាយាមនិយាយគេចវេសពីអំពើរបស់ខ្លួន ។ កន្លែងខ្លះ គឺគាត់បដិសេធមិនឆ្លើយ កន្លែងខ្លះគាត់ថា គាត់ភ្លេចដល់ពេលកន្លែងណា គាត់អាចឆ្លើយ បានគាត់ឆ្លើយ” ។

លោកបន្តថា ភាគច្រើនជនជាប់ចោទធ្វើជាឆ្លើយថាភ្លេច ដែលមិនសមហេតុផលពីម្ចាស់សំណួរបានជជីកសួរដេញដោលផងដែរ ។

ចំពោះការដោះបន្ទុករបស់ជនជាប់ចោទវិញ មេធាវីថា ដូចជាការដាក់ឯកសារ(រូបថត) ដែលជនជាប់ចោទយកមកបង្ហាញ ដើម្បីដោះបន្ទុកនោះមានច្រើន ដោយភស្តុតាងទាំងនោះ បានពិនិត្យឃើញថា មិនមានន័យអ្វីសម្រាប់យកមកធ្វើការដោះបន្ទុករបស់ខ្លួនបានឡើយ ។

មេធាវីរាជរដ្ឋាភិបាលបានបញ្ជាក់ទៀតថា សវនាការលោក កឹម សុខា នៅមិនទាន់ចប់នៅឡើយដោយ នឹងត្រូវបន្តនីតិវិធីនៅសប្ដាហ៍ក្រោយទៀត៕ ដោយ៖ធី លីថូ

To Top