អត្ថបទ

ការប្រគុំតន្ត្រីថ្មីស្រឡាង Cambodia Top 50 Concert by Pleng នឹង​ធ្វើដំណើរ​ទៅកាន់​ខេត្តក្រុង​​ ដើម្បី​បំពេ​​អារម្មណ៍​​ប្រិយមិត្តអ្នកគាំទ្រ​​​​ទូ​ទាំង​ប្រទេស

ភ្នំពេញ៖ ការប្រគុំតន្ត្រីដ៏ថ្មីស្រឡាងនៅប្រទេសកម្ពុជាគឺ Cambodia Top 50 Concert by Pleng នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​​ខេត្តក្រុង​​សំខាន់ៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ជាមួយ​នឹង​វត្តមានកំពូលតារាចម្រៀង​ល្បីៗ​​ នៅ​កម្ពុជា​ចំនួន ៥០​រូប! ការប្រគុំតន្ត្រីថ្មីនេះគឺជាការផ្លាស់ប្តូររូបរាងនៃការប្រគុំតន្ត្រី Smart Mega ប្រចាំឆ្នាំពីមុនរបស់ក្រុមហ៊ុន Smart Axiata។

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេ នៅ​កម្ពុជា​​​បាន​ចេញ​ផ្សាយ​​​សេចក្តីប្រកាស​ពីការប្រគុំតន្រ្តីថ្មីស្រឡាង Cambodia Top 50 Concert by Pleng ពិសេសមួយ​នេះ​នៅក្នុងអំឡុងពេល នៃ​​ការ​ប្រគុំ​តន្ត្រី #iGoPleng2.0 នា​បានបញ្ចប់នាពេលថ្មីៗ​នេះ ដែលបានប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ ​ដល់​ការរចនាជាថ្មីនៃកម្មវិធីស្តាប់តន្ត្រី Pleng និង​ដើម្បី​ផ្សព្វផ្សាយលើកស្ទួយ​តន្ត្រី​ក្នុង​ស្រុក។

ថ្លែង​ក្នុង​កម្មវិធី​ប្រគុំតន្ត្រី #iGoPleng2.0 លោក រិន ពេជ្រមុន្នី ប្រធានស្តីទី​ផ្នែក​ទីផ្សារ​ បាន​និយាយ​ថា៖ «ជា​ការពិត អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​កម្មវិធីដ៏ធំមួយ​របស់​ក្រុមហ៊ុន Smart Axiata គឺការប្រគុំតន្ត្រី Smart Mega Concert បាន​បង្កើត​ឡើង​ដើម្បី​បម្រើ​អារម្មណ៏ ​របស់​ប្រិយមិត្តអ្នកគាំទ្រ​ទាំង​អស់ ពិសេស​គឺ​សម្រាប់ប្រិយមិត្ត ​ដែលចូល​ចិត្ត​តន្ត្រីនៅទូទាំង​ប្រទេស។ ឥឡូវនេះ ដើម្បីឆ្លើយតមតាមសន្ទុះនៃការគាំទ្រ លើតន្រ្តីក្នុងស្រុករបស់ប្រិយមិត្តអ្នកគាំទ្រ ក្រុមហ៊ុន Smart Axiata នឹង​ធ្វើការកែ​ប្រែ​បែបបទ និងឈ្មោះ​នៃ​ការ​ប្រគុំ​តន្ត្រី​ពី Smart Mega Concert ទៅជា​ការ​ប្រគំ​តន្ត្រី Cambodia Top 50 Tour Concert by Pleng។ ការប្រគុំ​តន្ត្រី Cambodia Top 50 Tour Concert by Pleng នេះ​ធ្វើឡើ​ង​ដោយសារ​តែ​ប្រិយមិត្ត​ទាំង​អស់​គ្នា ព្រោះ​រាល់បទ​ចម្រៀង រាល់​សិល្បករ សិល្បការិនី ដែល​នឹងត្រូវ​ មក​សម្តែង​លើ​ឆាក​តន្ត្រី​ថ្មី​នេះ គឺជា​​​​តារាង​​​​ចម្រៀង​ និង​បទ​ចម្រៀង​ល្បីៗ​​នៅ​ក្នុង បញ្ជី​តន្រ្តី 50 តំបូង  “Cambodia Top 50 by Pleng” ក្នុង​កម្មវិធី Pleng។ កាន់​តែ​ពិសេស​ទៀត ការ​ប្រគំតន្ត្រី​នឹង​ធ្វើឡើង​តាម​បណ្តា​ ខេត្ត​ក្រុងនានា​ក្នុង​ប្រទេស ដើម្បី​អនុញ្ញាតឱ្យ​ប្រិយមិត្តអ្នកគាំទ្ រ​​ដែល​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ ក៏​អាច​ចូល​រួម​កម្សាន្ត​ដោយ​ផ្ទាល់​បាន​ផង​ដែរ»។

ការប្រគុំ​តន្ត្រី #iGoPleng 2.0 លើក​ដំបូង​របស់​ក្រុមហ៊ុន Smart Axiata កាល​ពី​ថ្ងៃទី២២ ខែតុលា នៅមជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយ​ចង្វារ (OCIC) បាន​បង្ហាញ​​នូវភាព​ជោគជ័យ​យ៉ាង​ធំធេងសម្រាប់​ការ​ប្រគុំតន្ត្រី​ក្នុង​ស្រុក​លើក​ដំបូង​ក្នុង​ឆ្នាំ២០២២។ អ្នក​​គាំទ្រ​​ដែលបានមក​ទស្សនា ​ការប្រគុំ​តន្រ្តី​ផ្ទាល់​មានចំនួនជាង ២​ពាន់​នាក់ និង​ជាង ១៣ ០០០​នាក់ទៀត​ទស្សនា​ការ​​​​ផ្សាយ​​បន្ត​ផ្ទាល់​​តា​ម​​​​ហ្វេសប៊ុក​ ហើយ​​មាន​​​​អ្នក​​​មើល​​ជាង ២​លាន​ដង ​​​​​តាម​​វីដេអូ​​​​​​ផ្សាយ​បន្ត​​ផ្ទាល់តាមអ៊ីនធឺណិត​ក្រោយ​បញ្ចប់​ការប្រគុំតន្រ្តី។

តារាល្បីៗ​មួយ​ចំនួន​របស់​កម្ពុជាដូចជា អ្នកនាង ឱក សុគន្ធកញ្ញា លោក G-Devith និង Suly Pheng ស្ថិត​ក្នុងចំណោម​តារាល្បីៗ​មួយ​ចំនួន​ដែល​បាន​សម្តែង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី #iGoPleng2.0 កាលពី​ពេលថ្មីៗ​នេះ។ តារា​ផ្សេង​ទៀត​ដែល​បាន​ចូល​រួម​ក្នុង​​ការប្រគុំ​តន្ត្រី #iGoPleng2.0 នេះ​រួមមាន 4T5, Picherith, Tey, HENG និង La Cima Cartel។ ឌីជេ 22Bullets ក៏បានចូលរួម​ក្នុង​ព្រឹត្តិការណ៍នេះ​ផងដែរ។ ក្រៅពីនេះ​ក៏មាន​វត្តមាន​របស់​តារា​ល្បីៗ អ្នក​បង្កើត​មាតិកា និង​តារាតាមបណ្តាញសង្គម​ជាច្រើន​​ទៀត​ ដែល​បាន​​​ចូលរួម​​ជា​ភ្ញៀវ​កិត្តិយ​ស​ផង​ដែរ​។

ក្រុមហ៊ុន Smart Axiata បានរៀបចំការប្រគុំតន្ត្រី #iGoPleng2.0 ដើម្បីអបអរការរចនាថ្មីរបស់ Pleng app    កម្មវិធីនេះផ្តល់នូវលក្ខណៈពិសេសថ្មីៗ និងគួរឱ្យរំភើប ដែលរួមមានវីដេអូតន្ត្រី ផតខាស ការស្វែងរកតាមប្រភេទ និងរឿងក្នុងកម្មវិធីផ្ទាល់តែម្តង។ កម្មវិធីនេះក៏មានចំណុចអ្នកប្រើប្រាស់ថ្មីផងដែរ ដែលបង្កើតឡើងដើម្បីបង្កើនបទពិសោធន៍ ឲ្យកាន់តែល្អប្រសើរសម្រាប់អ្នកប្រើប្រាស់។s

នាយកប្រតិបត្តិស្តីទីនៃ Smart Axiata លោក Feiruz Ikhwan មានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុន​ទូរគមនាគមន៍ឈានមុខគេ ដែលផ្តោតលើការផ្លាស់ប្តូរ បៀបរស់នៅបែបឌីជីថល ជាមួយនឹងការផ្តល់ជូន ប្រកបដោយ​ភាពច្នៃប្រឌិត និងការកម្សាន្តសម្រាប់អតិថិជនរបស់យើង ក្រុមហ៊ុន Smart បាន និងកំពុង គាំទ្រសិល្បករ​ក្នុងស្រុក​ដើម្បីបង្កើត តន្ត្រីទម្រង់ដើមតាមប្រភេទចង្វាក់ភ្លេងផ្សេងៗ និង ផ្តល់ឱ្យអ្នកគាំទ្រ អាចស្តាប់បទចម្រៀង តាម កម្មវិធី Pleng របស់យើងបាន។ យើងមានសេចក្តីសោមនស្សរីករាយ ដែលឃើញ សន្ទុះកើនឡើង​នៃការគាំទ្រ​ ស្នាដៃរបស់សិល្បករក្នុងស្រុក។ ពួកយើងបានដំឡើងកម្រិតកម្មវិធី Pleng ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ និងបង្កើនភាពជិតស្និទ្ធរវាង សិល្បករជាមួយ​អ្នកគាំទ្ររបស់ពួកគេ ។ ឥឡូវនេះអ្នកគាំទ្រ​ទូទាំង​ប្រទេស អាចស្តាប់តន្ត្រីរបស់កំពូលសិល្បករ និងតារាចម្រៀងដែលពួកគេចូលចិត្ត ហើយក៏មានឱកាស​ជួបពួគគាត់ ដោយផ្ទាល់ នៅពេលដែលបទចម្រៀង ឬតន្រ្តីរបស់ពួកគាត់ត្រូវបាន ជ្រើសរើសចូលទៅកាន់បញ្ជី​កំពូលទាំង 50 នៅក្នុងកម្មវិធី Pleng 2.0 (Top 50 list)។

លោក G-Devith ដែល​ជាតារាចម្រៀង​រ៉េប​ដ៏ល្បី​មួយ​រូប​ នៅ​កម្ពុជា​បាន​និយាយ​ថា៖ “ខ្ញុំពិតជា​រំភើប​ចំពោះ​កម្មវិធី Pleng ជំនាន់​ថ្មី​ ព្រោះ​វានឹង​ធ្វើឱ្យ​បទពិសោធ​ ស្តាប់​តន្រ្តី​នៅ​ក្នុង​កម្មវិធី Pleng កាន់​តែ​រលូន​សម្រាប់​អ្នក​គាំទ្រ​តន្ត្រី​ក្នុង​ស្រុក។ ឥឡូវនេះសិល្បករក្នុងស្រុកមានឱកាស ប្រាស្រ័យទាក់ទងជាមួយទស្សនិកជន ដោយផ្ទាល់កាន់តែច្រើន។ ខ្ញុំ​នឹង​ចូលរួមការ​ប្រគំ​តន្ត្រី Top 50 Concert by Pleng ដើម្បី​​ជួប​អ្នក​គាំទ្រ​របស់​ខ្ញុំ​ផ្ទាល់។ ខ្ញុំសូមចូលរួមអបអរសាទរ Pleng និងក្រុមហ៊ុន Smart Axiata ដែលតែងតែជាតំបូង និងឈានមុខគេជានិច្ច ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗ និងគាំទ្រសិល្បករក្នុងស្រុកគ្រប់លំដាប់។” 

កម្មវិធី Pleng គឺជាកម្មវិធីស្តាប់​តន្ត្រីតាមអ៊ីនធឺណិត​ ដែលត្រូវបាន​ទាញយក​ច្រើន​បំផុត​​ក្នុង​​ប្រទេស​កម្ពុជា​​ ដោយ​​មាន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំខែ​ជាង ៧សែន​​នាក់ និង​ផ្តល់​ជូន​អ្នក​ស្តាប់​នូវ​បទចម្រៀង​ជាង ១​លាន​បទពី​សិល្បករ​សិល្បការី​​ក្នុង​ស្រុក​និង​អន្តរជាតិ​ជាង ១ម៉ឺន​​នាក់។ កម្មវិធី​ស្តាប់​តន្ត្រីនេះ​ភ្ជាប់​សិល្បករ​សិល្បការនី​ខ្មែរ​ ជាមួយ​នឹង​អ្នកគាំទ្រ​ដែល កើន​ឡើង​ឥត​ឈប់ឈរ ដែល​ជួយ​ឱ្យ​មាន​ការ​កោត​សរសើរ ​កាន់តែ​ជ្រាល​ជ្រៅចំពោះ​​តន្ត្រី​ក្នុង​ស្រុក និង​អ្នក​ដែលមាន​ទេពកោសល្យ​នានា។

អ្នក​ស្តាប់​អាច​រីក​រាយ​នឹង​បណ្ណា​ល័យ​ តន្ត្រី​ទាំងមូល​របស់ក​ម្មវិធី Pleng នៃបញ្ជីចម្រៀង​ដែល​បាន​ជ្រើស​រើស​យ៉ាង​ពិសេស​​ដោយ​ឥតគិត​ថ្លៃ ឬអ្នក​ប្រើប្រាស់​អាច​ជាវ​សេវា​ Pleng Pro ដោយ​ចំណាយ​ត្រឹមតែ ៩៩​សេន        ​ប៉ុណ្ណោះ​​ក្នុង​មួយ​ខែ ហើយ​អាច​រីករាយ​នឹង​ការ​ស្តាប់​ចម្រៀង​ ដោយ​គ្មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ រួម​ជាមួយ​នឹង​សំឡេង​ច្បាស់​ល្អ និង​ការ​ទាញយកបទចម្រៀងទុកដោយ​គ្មាន ដែន​កំណត់​សម្រាប់​ការ​ស្តាប់អុហ្វឡាញ .

តាមដានទំព័រហ្វេសប៊ុករបស់កម្មវិធី Pleng តាមរយៈ www.facebook.com/PlengBySmart  ឬចូលទៅ​កាន់ www.smart.com.kh សម្រាប់​ព័ត៌មាន​បន្ថែម​អំពី Pleng៕

ក្រុមហ៊ុន Smart Axiata Co., Ltd.ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart” ។ Smart Axiataគឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smartគឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍ ​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់ ​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE)និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញ ពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទ ចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3Gនិង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smartបាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Musicក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebookក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smartសេវា Pi Payនិង​សេវា SmartNas។ ក្រុមហ៊ុន Smartមាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍ ​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​ នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច ​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smartជីវិត​រស់​រវើក! 

To Top