ព័ត៌មានអន្តរជាតិ

តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​មានការព្រួយ បារម្ភពីតម្រូវការ​

ញូវយ៉ក ៖ តម្លៃ​ប្រេង បាន​ធ្លាក់​ចុះ​កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ការ​ព្រួយ​បារម្ភ​ អំពី​ទស្សនវិស័យ​តម្រូវ​ការ ​ដែល​ធ្លាក់​ចុះ​បាន​បន្ត​មាន ​ទម្ងន់​លើ​ទីផ្សារ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមករា បានធ្លាក់ចុះ ១,៦៦ដុល្លារអាមេរិក ឬ ២,១៣ ភាគរយមកនៅ ៧៦,២៨ដុល្លារ ក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន New York Mercantile Exchange ។

ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយ ខែមករាបានធ្លាក់ចុះ ១,៧១ ដុល្លារ ឬ ២ ភាគរយ មកបិទនៅតម្លៃ ៨៣,៦៣ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន London ICE Futures Exchange។

សម្រាប់សប្តាហ៍នេះ WTI បានធ្លាក់ចុះ ៤,៧៨ ភាគរយ ខណៈដែលប្រេង Brent ធ្លាក់ចុះ ៤,៥៥ ភាគរយ ដោយផ្អែកលើកិច្ចសន្យាមុនខែ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top