គៀវ៖ រដ្ឋាភិបាលអ៊ុយក្រែន បានបង្កើតជម្រកសង្គ្រោះបន្ទាន់ជាង ៤០០០កន្លែងចំពេលដាច់ភ្លើងទូទាំងប្រទេស ខាងក្រោមនេះ គឺជាការវិវឌ្ឍចុងក្រោយបង្អស់ក្នុងវិបត្តិអ៊ុយក្រែន ៖
នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានលើកឡើងថា ជម្រកសង្គ្រោះបន្ទាន់ជាង ៤០០០កន្លែង ត្រូវបានគេហៅថា “Points of Invincibility” ត្រូវបានបង្កើតឡើង នៅក្នុងប្រទេស អ៊ុយក្រែន ចំពេលមានការដាច់ភ្លើង បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីល នាពេលថ្មីៗនេះរបស់រុស្ស៊ីលើហេដ្ឋារ ចនាសម្ព័ន្ធថាមពល។
លោកបានលើកឡើងថា “ចំណុចនៃភាពអសកម្ម” ផ្តល់ឱ្យមនុស្សនូវកំដៅ ទឹក ភ្លើង ទំនាក់ទំនងចល័ត អ៊ីនធឺណិត ថាមពល សម្រាប់ឧបករណ៍ចល័ត កន្លែងសម្រាក ឧបករណ៍សង្គ្រោះបឋម និងការផ្គត់ផ្គង់មូលដ្ឋាន សម្រាប់ម្តាយ និងកុមារ។ ជម្រកសង្គ្រោះបន្ទាន់នីមួយៗអាចផ្ទុកមនុស្សពី ៤០ ទៅ ៥០០ នាក់ដោយមិនកំណត់ពេលវេលាស្នាក់នៅ។
នៅក្នុងទីក្រុងគៀវតែម្នាក់ឯង ជម្រកសង្គ្រោះបន្ទាន់សរុបចំនួន ៤៣០កន្លែង ត្រូវបានបង្កើតឡើង នេះបើយោងតាមអភិបាលក្រុងរបស់ខ្លួន លោក Vitaly Klitschko ។
បណ្តាញសារព័ត៌មាន របស់ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គិ កាលពីថ្ងៃចន្ទបានជួប ជាមួយរដ្ឋមន្ត្រីការបរទេស ដែលកំពុងបំពេញទស្សនកិច្ច នៃប្រទេសទាំង៧ នៅអឺរ៉ុប។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះ ក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអេស្តូនី អ៊ីស្លង់ ឡាតវី លីទុយអានី ន័រវេស ហ្វាំងឡង់ និងស៊ុយអែត ផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា