បរទេស ៖ កាលពីថ្ងៃពុធម្សិលមិញនេះ កងកម្លាំងយោធា នៃប្រទេសរុស្សី បានប្រកាសបាន ចូលទៅគ្រប់គ្រងនៅ ក្នុងតំបន់ភាគខាងជើង នៃរដ្ឋ Donetsk ហើយនិងទីតាំងជាច្រើនទៀត នៅជាយក្រុង Bakhmut ដែលជាទីតាំងឈរជើងយ៉ាងរឺងម៉ាំរបស់កងកម្លាំងរបស់អ៊ុយក្រែននាពេលកន្លងមក។
ទីតាំងទាំងនេះ ត្រូវបានគេមើលឃើញ គឺជាសមរភូមិប្រយុទ្ធគ្នា យ៉ាងតានតឹងអស់រយៈពេលជាច្រើន សប្តាហ៍កន្លងមកហើយហើយយោធារុស្សី បានបញ្ជាក់ទៀតថា ក្នុងនោះយោធា អ៊ុយក្រែន ៥០នាក់ ត្រូវបានសម្លាប់ រថយន្តយោធា៤គ្រឿង និងប្រព័ន្ធកាំភ្លើងធំ៣គ្រឿង និងសំភារៈយោធា មួយចំនួនទៀត ត្រូវបានបំផ្លាញ ។
ក្នុងថ្ងៃដដែលនេះ ក្រោយមកក្រសួងការពារជាតិរុស្សី បានប្រកាសវាយចូលកាន់កាប់ បានទីតាំងតំបន់ Andreevka មួយទៀត គឺជាភូមិមួយមានចំងាយប្រមាណជា ៥គីឡូម៉ែត្រ ភាគខាងជើង នៃទីក្រុង Ozaryanovka។
គួរឲ្យដឹងដែរថា រុស្សីបានបើកប្រតិបត្តិការយោធា ពិសេសនៅ ក្នុងប្រទេសអ៊ុយក្រែន តាំងតែពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ នៅក្រោយពេល ដែលរដ្ឋាភិបាលទីក្រុងគៀវ បានធ្វើឲ្យប៉ះពាល់ និងបំពានកិច្ចព្រមព្រៀងទីក្រុង Minsk៕
ប្រែសម្រួល៖ស៊ុនលី